(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ ក្នុងសប្ដាហ៍ថ្មីនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានអង្គភាពព័ត៌មាន Fresh News និង Fresh News Plus សម្រឹតសម្រាំងយ៉ាងល្អសម្រាប់ចែកជូនទស្សនិកជនបានអាន និងស្វែងយល់បង្កើនចំណេះដឹងផ្នែកទស្សនវិជ្ជាបន្ថែម។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
ទី១៖ គតិបណ្ឌិត នឹងកាន់តែខិតមកជិតដរាបណាអ្នកដាក់ខ្លួនជាជាងការអួតអាង។ អ្នកប្រាជ្ញបុរាណចិន ខុង ជឺ
ទី២៖ មនុស្សដែលចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់អ្នក មិនមែនជាសត្រូវរបស់អ្នកឡើយ។ ខុង ជឺ
ទី៣៖ មនុស្សអស្ចារ្យធ្វើមុនពេលនិយាយ បន្ទាប់មក និយាយយោងទៅតាមសកម្មភាព។ ខុង ជឺ
ទី៤៖ ភាពក្រីក្រវាពិតជាគួរឱ្យឈឺចាប់ ប៉ុន្តែពុំមែនគួរឱ្យខ្មាសឡើយ។ សុភាសិតស្កុតលែន
ទី៥៖ មនុស្សឆ្លាតតែងតែចេះប្រើឱកាសឱ្យមានប្រយោជន៍។ សុភាសិតចិន