(ម៉ាឌ្រីដ)៖ អតីតកីឡាករចាំទីឆ្នេីមលំដាប់ពិភពលោក Iker Casillas បានប្រកាសដកខ្លួនពីការបោះឆ្នោតជ្រេីសរេីសប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF ដោយពុំបញ្ជាក់ពីមូលហេតុឡេីយ។
តាមរយ:ពីព័ត៌មាន BBC បានចេញផ្សាយថា Iker Casillas បានកំពុងបម្រេីការងារផ្នែកគ្រូបង្វឹករបស់ក្លិប Porto នៃប្រទេសព័រទុយហ្គាល់ កាលពីខែកក្កដា ឆ្នាំ២០១៩ មក អំឡុងពេលដែលគាត់បានជាសះស្បើយពីជំងឺគាំងបេះដូង តែពុំទាន់បានប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពនៅឡេីយទេ។
អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid រូបនេះបាននិយាយថា លោកកំពុងពិចារណាឡើងវិញនូវបេក្ខភាពរបស់គាត់ដោយសារតែស្ថានភាពសង្គមសេដ្ឋកិច្ច និងសុខភាព ពិសេសពេលដែលប្រទេសរបស់យើងកំពុងរងទុក្ខ ដែលបណ្តាលឲ្យមនុស្សជាង ២៧,០០០នាក់បានស្លាប់ ដោយសារជំងឺ Covid-19 នៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីមានការផ្ទុះឡើង។
Casillas ដែលមានវ័យ ៣៩ឆ្នាំ ជាបុរសជោគជ័យមួយរូបក្នុងអាជីពបាល់ទាត់ ដែលធ្លាប់ឈ្នះស្រោមដៃមាសកាល FIFA World Cup 2010 នៅប្រទេសអាហ្រ្វិកខាងត្បូង ក្រោយជួយអេស្ប៉ាញឈ្នះពាននេះលេីកដំបូង ជាមួយនឹងពានប្រចាំទ្វីបអឺរ៉ុប UEFA Euro ២ដងែរក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ ជាមួយនឹងពានផ្សេងៗទៀតក្នុងក្លិប Real Madrid រាប់មិនអស់។
ការដកខ្លួនរបស់ Casillas មានន័យថាលោក Luis Rubiales ដែលកំពុងកាន់អំណាចបច្ចប្បន្ននេះ នឹងត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីដោយមិនមានូប្រជែងនៅខែសីហា ឆ្នាំ២០២០ ជាមួយនឹងអាណត្តិ ៤ឆ្នាំបន្តទៀត៕