(ភ្នំពេញ)៖ TechStorm ដែលជាបណ្តាញពហុមេឌារីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ទៅលើកម្មវិធីពហុមេឌារួមមាន កម្មវិធី E-Sport និងការច្នៃប្រឌិត នៃបច្ចេកវិទ្យានៅតំបន់អាស៊ាន ថ្ងៃនេះបានប្រកាសបើកសម្ពោធប៉ុស្តិ៍ TechStorm នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ពហុសេវាកម្មអ៊ីនធើណិត និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងថា យើងបានដឹកនាំទីផ្សារកម្ពុជា ដោយនាំមកនូវការកម្សាន្តលំដាប់ខ្ពស់ដល់អតិថិជននៅតាមគេហដ្ឋាន តាមសហគ្រាស អាជីវកម្ម និងសាជីវកម្មនានា។ ភាពល្អឥតខ្ចោះនៃការកម្សាន្តដ៏ពិសេសរបស់ TechStorm គឺការដាក់បញ្ចាំងផ្តាច់មុខនៃខ្សែវិដេអូបែបប្រឌិតល្បីៗ ទូទាំងពិភពលោករួមមាន៖ Shark Tank US Shark Tank Australia Thrilling និងខ្សែវិដេអូប្រឌិតបែបបច្ចេកវិទ្យាដែលទទួលបានការវាយតម្លៃខ្ពស់បំផុត ដែលធ្វើឱ្យអតិថិជនរបស់ទូរទស្សន៍ SingMeng TV និង Splus ទទួលបានការ កម្សាន្តដែលមានគុណភាពខ្ពស់នៃបច្ចេកវិទ្យឌីជីថលទំនើប និងហ្គេមសម័យថ្មី។
លោកស្រី Debbie Lee ស្ថាបនិក និងជានាយកប្រតិបត្តិនៃ TechStorm បានលើកឡើងថា យើងមិនទាន់បានចាប់ផ្តើម TechStorm ឱ្យបានទាន់ពេលវេលាល្អនៅឡើយទេ ដោយនាំមកនូវការកម្សាន្តប្រកបដោយភាពវិជ្ជមានដែលអ្នករាល់គ្នាអាចរីករាយនឺងរៀនពីអ្វីដែលថ្មីៗក្នុងពេលតែមួយ។ យើងមានបំណងដើរតួវិជ្ជមានដោយនាំក្រុម គ្រួសារខ្មែរមកជួបជុំគ្នាក្នុងអំឡុងពេលដែលយើងឃើញថាឪពុកម្តាយ និងកូនៗរបស់ពួកគេបានចំណាយពេលច្រើននៅផ្ទះរួមគ្នា។
ការកំសាន្តដ៏រីករាយដែលផ្តាច់មុខ និងមិនធ្លាប់មានពីមុនមករបស់យើងមានលក្ខណៈពិសេសសម្រាប់អ្នករាល់គ្នារួមមាន៖ រឿងនិទានពីអ្នកលេងហ្គេមដែលជាតារា Esports នៅក្នុងអាស៊ីសម្រាប់យុវវ័យ សិក្សាពីរបៀបដើម្បីទទួលបានទីលានអាជីវកម្មដែលមានទឹកប្រាក់រាប់លានដុល្លារ ដែលបង្រៀនដោយមហាសេដ្ឋីជនជាតិអាមេរិក Timothy Draper នៅក្នុងកម្មវិធី Startup U និងកម្មវិធីសម្រាប់អ្នកដែលស្រឡាញ់ឧបករណ៍ឆ្នៃប្រឌិត ដែលពួកគេអាចទស្សនាការពិនិត្យ និងវាយតម្លៃឧបករណ៍ ដែលមានលក្ខណៈច្នៃប្រឌិតប្លែកៗដ៏អស្ចារ្យផងដែរ។
ជាមួយនឹងស្ថានភាព Covid-19 បច្ចុប្បន្នដែលជះឥទ្ធិពលដល់សហគមន៍ភាគច្រើន រួមជាមួយនឹងការនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាព និងការស្នាក់នៅក្នុងផ្ទះនេះ ពិតជាមានឥទ្ធិពលវិជ្ជមានគួរឱ្យកត់សម្គាល់លើការកម្សាន្តវីដេអូ និងការទស្សនាទូរទស្សន៍ដែលអាចកើនឡើងដល់ ៦០ភាគរយ នេះបើយោងទៅតាម ការស្រាវជ្រាវថ្មីៗនេះ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករបស់ក្រុមហ៊ុន Nielsen។
លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងបន្តថា ដើម្បីគាំទ្រដល់ក្រុមគ្រួសារ និងអតិថិជនកម្ពុជារបស់យើងដែលស្នាក់នៅក្នុងផ្ទះ យើងសូមប្រកាសថារាល់អតិថិជនទូរទស្សន៍ SingMeng TV និង Splus នឹងទទួលបាននូវមាតិកាដ៏ពិសេសនេះពី TechStorm សម្រាប់ការទស្សនាដោយសេរីនៅប៉ុស្តិ៍លេខ #251 និងតាមកម្មវិធី Splus ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះតទៅ។
កម្មវិធី Splus ដែលមានចំនួន57ប៉ុស្តិ៍ ប្រើប្រាស់ជាមួយរូបភាពច្បាស់កម្រិត HD និងអាចមើលថយក្រោយរយៈពេល7ថ្ងៃ បានថែមទៀតដោយសេរី ដែលមានតែមួយគត់ នៅប្រទេសកម្ពុជា។ លោកអ្នកអាចទាញយកឥឡូវនេះដោយគ្រាន់តែវាយពាក្យ "Splus" ទៅក្នុង App Store ឬ Play Store ឬតាមរយៈLinkខាងក្រោមនេះ៖ http://hyperurl.co/splusmobiletv ។
TechStorm បច្ចុប្បន្នត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Dialog Channel ប៉ុស្តិ៍62 StarHub Channel ប៉ុស្តិ៍420 First Media Channel ប៉ុស្តិ៍333, Sky Cable Channel ប៉ុស្តិ៍212 Telkomsel’s MAXstream Cignal Play OTT Genflix OTT និងតាមរយៈ OMI ដែលចូលរួមដោយដៃគូក្នុងខេត្តចំនួន៨ នៅប្រទេសហ្វីលីពីន។
វីដេអូត្រួសៗស្តីពីប៉ុស្តិ៍TechStorm៖ YouTube Link: https://www.youtube.com/watch?v=mOB1RuCrdoo&feature=youtu.be
ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានបង្កើតឡើងក្នុងឆ្នាំ២០១២ ដែលជាប្រតិបត្តិករមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានដើមទុនចុះបញ្ជី១០០លានដុល្លារ អាមេរិក។ ពួកយើងផ្តល់ជូននូវដំណោះស្រាយព័ត៌មានរួមមាន៖ សេវាកម្មទូរគមនាគមន៍ សេវាការសមាហរណកម្មប្រព័ន្ធ (ICT\IOT) សេវាកម្មអ៊ីនធឺណិតចល័ត ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត និងសេវាកម្មដ៏ទូលំទូលាយផ្សេងទៀត។
ក្រុមហ៊ុនស៊ីងម៉ឹងមានបណ្តាញខ្សែកាបអុបទិកប្រមាណ ៦,៦០០គីឡូម៉ែត្រនៅកម្ពុជា។ បណ្តាញខ្សែកាបអុបទិកបានគ្របដណ្តប់ ២៥ខេត្តក្រុង និង៩០ភាគរយ នៃចំនួនប្រជាជន និងមានច្រកទ្វារអន្តរជាតិដែលតភ្ជាប់ទៅកាន់ពិភពលោក។ ក្រុមហ៊ុនស៊ីងម៉ឹងមានលក្ខណៈសម្បត្តិពេញលេញនៅក្នុងការធ្វើប្រតិបត្តិការទៅលើប្រព័ន្ធ DTT / OTT / ISP / VoIP។ ពួកយើងក៏ជាប្រតិបត្តិករទូរទស្សន៍ដែលផ្តល់សេវាទូរទស្សន៍មានគុណភាពកម្រិត 4K ដំបូងគេនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុន ផ្តល់សេវាកម្មទូរទស្សន៍OTT និងប្រតិបត្តិករ Triple Plays តែមួយគត់នៅក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់យើងគឺបង្កើតជីវិតដ៏ល្អប្រសើរនៅក្នុងយុគសម័យឌីជីថលជាមួយប្រជាជននៅអាស៊ីអាគ្នេយ៍។ ព័ត៌មានបន្ថែម៖ https://smtelemedia.com/ និងតាមដានពីពួកយើងតាមរយៈ៖ LinkedIn Instagram Facebook
TechStorm គឺជាបណ្តាញ NextGen ដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីដែលផ្សព្វផ្សាយពីតារា ESports ហ្គេមនិងការច្នៃប្រឌិតបច្ចេកវិទ្យាដែលបានផ្សព្វផ្សាយ នៅក្នុងប្រទេសចំនួន ២០ នៅអាស៊ីប៉ាស៊ីហ្វិក។ TechStorm បណ្តាញ NextGen 24/7 ផ្សព្វផ្សាយក្នុងកម្រិតគុណភាពខ្ពស់បំផុតកម្រិតHD និងមានកម្មវិធីកម្សាន្ត ផ្តាច់មុខលំដាប់ខ្ពស់ដែលមានគោលដៅអ្នកទស្សនាខ្ពស់ សម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធី Esports និងគ្រួសារមនុស្សជំនាន់ថ្មី។
ការផ្សាយចេញរបស់ TechStorm គឺជាពហុវេទិកាដែលមានដៃគូច្រើនជាង ២៥ដែគូ ជាមួយនឹងកម្មវិធី Esports ធំបំផុតក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ មាតិកាដើមប្រចាំអាស៊ីរបស់យើងគឺ Storm Bytes កំពុងធ្វើការផ្សាយតាមរយៈទូរស័ព្ទចល័តទៅកាន់ប្រទេសជាច្រើននៅលើវេទិកាជាច្រើននៅទូទាំងពិភពលោក។
ព័ត៌មានបន្ថែម៖ https://www.techstorm.tv/ និងតាមដានពីពួកយើងតាមរយៈ៖ LinkedIn Instagram Facebook
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង: TechStorm’s Regional Press Office E: [email protected] ៕