(ភ្នំពេញ)៖ សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ជាសាកលវិទ្យាល័យឈានមុខជាប់លំដាប់ទី២ នៅសិង្ហបុរី និងជាប់លេខទី១១ នៅទូទាំងពិភពលោក បានផ្សាយអត្ថបទមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយរៀបរាប់ពីជីវិតសិក្សា ជីវិតជាសាស្រ្តាចារ្យ និងជាស្ថាបនិករបស់សាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា មុនក្លាយជារដ្ឋមន្រ្តីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកបណ្ឌិត ជា វ៉ាន់ដេត សព្វថ្ងៃជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែកពីការសិក្សារបស់លោកនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង នៅប្រទេសសិង្ហបុរី (Nanyang Technological University) ដែលសហការជាមួយសាកលវិទ្យាល័យល្បី២ នៅសហរដ្ឋអាមេរិកគឺ UC Berkeley និង Wharton Business School of the University of Pennsylvania ដែលបានបណ្ដុះបណ្ដាលបន្ថែមដល់លោកពីជំនាញបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ។

នៅឆ្នាំ២០១៣ លោកបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបង្កើតសាកលវិទ្យាល័យមួយនៅកម្ពុជា។ លោកបណ្ឌិត ជា វ៉ាន់ដេត បានរំឮកថា «ដោយបានពិគ្រោះយោបល់ ជាមួយសាកលវិទ្យាល័យល្បីៗមួយចំនួននៅសហរដ្ឋអាមេរិក ខ្ញុំបានសម្រេចចិត្តបង្កើតសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដើម្បីផ្តល់ឱ្យនិស្សិតកម្ពុជាទាំងសិស្ស មាននិងសិស្សក្រីក្រនូវឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់»។

ដើម្បីស្វែងយល់ថា តើសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង សរសេរអ្វីពីលោក ជា វ៉ាន់ដេត សូមចូលតំណនេះដើម្បីអានអត្ថបទដើមចុះផ្សាយដោយ សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង៖

https://blogs.ntu.edu.sg/nbsgradstudies/2020/06/11/ntu-emba-alumnus-dr-chea-vandeth-enables-future-workforce-with-quality-education-in-cambodia/