(ប្រេស៊ីល)៖ អតីតខ្សែបម្រើអន្តរជាតិ របស់ប្រទេសប្រេស៊ីល កីឡាករ Jean បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញហើយ ជាមួយនឹងក្លិបបាល់ទាត់ Cruzeiro ក្រោយពីជាសះស្បើយ ពីជំងឺឆ្លង COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១៧ ខែមិថុនានេះ។
កីឡាករ Jean បានហ្វឹកហាត់ដាច់ដោយឡែកពី ពីមិត្តរួមក្រុមរបស់ខ្លួន នាថ្ងៃអង្គារ គឺជាការចាប់ផ្តើមឡើងដំបូងរបស់លោក ចាប់តាំងពីបានរស់នៅ ដាច់ដោយឡែកពីគេ អស់រយៈពេល២សប្តាហ៍កន្លងទៅ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានលើកឡើងថា ខ្លួនត្រូវការពេលវេលាហ្វឹកហាត់ ដើម្បីទទួលបានសុខភាពរឹងមាំឡើងវិញ ដោយសារការឃុំខ្លួន ដាច់ដោយឡែកពីគេ ធ្វើឲ្យសុខភាពចុះខ្សោយ។
កីឡាករ Jean ដែលបានជាប់ជាកីឡាករជម្រើសជាតិ របស់ប្រទេសប្រេស៊ីល ចំនួន៦ដងរូបនេះ បានចូលរួមនៅក្នុងក្លិប Cruzeiro កាលពីខែមករា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង រយៈពេល៤ឆ្នាំ ជាមួយនឹងក្លិប Palmeiras៕