(មេនឆេស្ទេី)៖ ក្រុមការពារតំណែងជេីងឯក Manchester City បានយកឈ្នះគូប្រជែង Arsenal ក្នុងលទ្ធផល ៣-០ នៅថ្ងៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ត្រឡប់មកវិញនៅរាត្រីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
ក្នុងជំនួបខ្លាំងប៉ះខ្លាំងដែលត្រូវបានធ្វេីឡេីងនៅកីឡដ្ឋាន Etihad កីឡាករខ្សែការពារ David Luiz របស់ក្រុមលោក Mikel Arteta ត្រូវបានបណ្តេញចេញពីទីលាន ដោយសារការប្រព្រឹត្ដកំហុសដេីមវគ្គទី២ នៅពេល Man City បាននាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១ មក។
កីឡាករ Raheem Sterling, Kevin de Bruyne និង Phil Foden សុទ្ធតែបានចូលរួមរកបានម្នាក់ ១គ្រាប់ដូចគ្នា ជាមួយ Aston Villa លេងស្មេី ០-០ ទល់នឹង Sheffield United យប់មិញនេះដែរ។
មានមនុស្សរាប់ពាន់នាក់បានបេីកទូរទស្សន៍នៅផ្ទះ ដេីម្បីទស្សនា Premier League ក្រោយផ្អាកជាង ៣ខែមកនេះ ដោយសារជំងឺ Covid-19 ក្នុងនោះដែរ កីឡាករទាំងអស់មកពីក្លិបទាំងពីរក៏បានស្មឹងស្មាធដោយលត់ជង្គង់ ១នាទី ដើម្បីគាំទ្រចលនា Black Lives Matter សម្រាប់សមភាពជាតិសាសន៍ និងពណ៌សម្បុរទៀតផង៕