(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ ក្នុងសប្ដាហ៍ថ្មីនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានអង្គភាពព័ត៌មាន Fresh News និង Fresh News Plus សម្រឹតសម្រាំងយ៉ាងល្អសម្រាប់ចែកជូនទស្សនិកជនបានអាន និងស្វែងយល់បង្កើនចំណេះដឹងផ្នែកទស្សនវិជ្ជាបន្ថែម។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
ទី១៖ បរាជ័យបង្រៀនមនុស្សពីវិធីជោគជ័យ (ឆាវ ឆាវ)។
ទី២៖ ភាពអត់ធ្មត់ គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែរបស់វាមានរសជាតិផ្អែម (អារីស្តូត)។
ទី៣៖ អ្វីដែលអាចទម្លុះបេះដូងមនុស្សបាន នោះគឺពាក្យពិត (លូ ស៊ូ ជឺជីង)។
ទី៤៖ ចេះឈឺចាប់ទើបចេះតស៊ូ (ឆាវ ឆាវ)។
ទី៥៖ មនុស្សឆ្លាតពិតប្រាកដ មិនឱ្យគេដឹងពីប្រាជ្ញារបស់ខ្លួន (ស៉ឺម៉ា អ៉ី)៕