(ភ្នំពេញ)៖ ជាដំណឹងដ៏ក្រៀមក្រំ សម្រាប់ត្រកូលខាត់ ដោយឪពុកបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពទាំងអាល័យ។ ដំណឹងនេះ បានធ្វើឲ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ព្រោះការបាត់បង់ឪពុករបស់អ្នកនាង ខាត់ សុឃីម គឺជាការបាត់បង់សិល្បករជើងចាស់ ផ្នែកតន្រ្តីបុរាណដ៏មានទេពកោសល្យមួយរូប។
ជុំវិញដំណឹងទទួលមរណភាពរបស់សិល្បករជើងចាស់ ផ្នែកបុរាណនៅពេលនេះ ស្វាមីរបស់អ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់ លោក ហេងឡុង ថា ឪពុកក្មេករបស់លោកពិតជាបានទទួលមរណភាពមែន។ ដោយសារតែពេលនេះក្រុមគ្រួសារកំពុងមានទុក្ខជាទម្ងន់ អ្នកនាង ខាត់ សុឃីម មិនអាចផ្តល់បទសម្ភាសន៍ទៅអ្នកសារព័ត៌មានផ្ទាល់បានឡើយ។ នេះបើតាមអ្វីដែលលោក ហេងឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ថ្លែងប្រាប់ Fresh News Plus មុននេះបន្តិច។
Fresh News Plus សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ឪពុកជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារត្រកូល ខាត់ ផង។ ជាពិសេស សូមបួងសួងដល់វិញ្ញាណក្ខន្ធលោកឪពុក របស់អ្នកនាង ខាត់ សុឃីម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕