(ថៃ)៖ ម្ចាស់ពានរង្វាន់ដឹកនាំភាពយន្តទូរទស្សន៍ឆ្នើមរបស់ថៃ ដែលត្រូវបានគេស្គាល់ថាជាផលិតកររឿង «ភ្លើងបុណ្យ» គឺលោក Chaninthorn Prasertsart បានទទួលមរណភាពក្នុងវ័យ៥៩ឆ្នាំ ដោយសង្ស័យថា ជាការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន The Nation របស់ថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
តាមសេចក្តីរាយការណ៍លោក Chaninthorn Prasertprasart បានបាញ់សម្លាប់ខ្លួន នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទី។ ក្រោយទទួលដំណឹងនេះ មន្ត្រីប៉ូលីសនៅតំបន់ Makkasan ក្នុងស្រុក Huay Kwang ទីក្រុងបាំងកក បានប្រញាប់ទៅខុនដូររបស់ Chaninthorn Prasertprasart ភ្លាម និងបានប្រទះឃើញសាកសពរបស់លោក នៅលើរទេះរុញ ដោយមានគ្រាប់កំភ្លើងជាប់នឹងសៀតផ្កា ផ្នែកខាងស្តាំ។
តាមសេចក្តីរាយការណ៍របស់ប៉ូលីស គឺបានរកឃើញគ្រាប់កាំភ្លើងចំនួន ៩mm នៅលើឥដ្ឋ ហើយមិនឃើញមានសញ្ញាអ្វីគួរឲ្យសង្ស័យ ពីការវាយប្រតាយប្រតប់គ្នា ឬករណីរឹបអូសឡើយ។
បើតាមអ្នកស្គាល់លោក Chaninthorn Prasertprasart បានប្រាប់ប៉ូលីសថា ផលិតកររូបនេះ មានបញ្ហាសុខភាព ដែលនេះអាចជាមូលហេតុនាំឲ្យលោកសម្រេចចិត្តធ្វើអត្តឃាត។ យ៉ាណាមិញ ប៉ូលីស នឹងធ្វើការស៊ើបសង្កេតបន្ត តាមរយៈការសាកសួរពីសាក្សី និងសាច់ញាតិ ដើម្បីដឹងពីមូលហេតុពិតប្រាកដថាវាជា ករណីធ្វើអត្តឃាត ឬករណីឃាតកម្ម៕