(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ ស្រីស្រស់ យូរី បានចេញផ្សាយនូវ MV ចម្រៀងមួយមានចំណងជើងថា «Bae» ដែលជាវីដេអូចម្រៀងរសជាតិថ្មី សម្រាប់យុវវ័យសម័យ២០២០នេះ ប៉ុន្តែជាប្រភេទបទសម្រាប់តែប្រិយមិត្ត មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ (18+) ប៉ុណ្ណោះ ដែលអាចទស្សនាបាន ព្រោះជាប្រភេទបទបង្កប់អត្ថន័យ និងរូបភាពស្រើបស្រាលខ្លាំង។
បទចម្រៀងមានចំណងជើងថា «Bae» ជាប្រភេទវីដេអូចម្រៀងសម្រាប់មនុស្សមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ «18+» កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រិយមិត្តនៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី ២៤ ខែមិថុនានេះ។ ក្នុងរូបភាពនៃវីដេអូ គេឃើញស្រីស្រស់ យូរី បានបញ្ចេញនូវភាពសិចស៊ី គួរឲ្យគ្រឺតខ្នាញ់ ដែលនេះជាលើកដំបូងសម្រាប់រូបនាង ខណៈដែលបទចម្រៀងមុនៗកន្លងមក មិនដែលឃើញរូបនាង បញ្ចេញស្ទីលបែបនេះឡើយ។
តារាចម្រៀង យូរី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះថា បទចម្រៀង «Bae» ខាងលើនេះ គឺនាងថតលេងកម្សាន្តប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវបានមិត្តភក្ដិរបស់នាង ដែលបានបើកក្រុមហ៊ុនផលិត MV យកទៅកាត់តចេញជាវីដេអូចម្រៀងតែម្ដង។ នាងបន្តថា បទនេះក៏មិនបានចេញផ្សាយជាផ្លូវការ នៅក្នុងផលិតកម្មណាមួយនោះដែរ។
ទោះជាយ៉ាងនេះក្ដី ប៉ុន្តែនៅបទចម្រៀង ត្រូវបានគេមើលឃើញពីភាពខុសប្លែកជាច្រើន ក្នុងនោះ យូរី បានបញ្ចេញនូវភាពសិចស៊ី អមដោយអត្ថន័យស្រើបស្រាល នៃបទចម្រៀងអាចឲ្យអ្នកទស្សនាស្រុងអារម្មណ៍ តាមបទចម្រៀងទាំងមិនដឹងខ្លួន ជាពិសេសសម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង។
ចង់ដឹងថា បទសម្រាប់តែប្រិយមិត្តមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ (18+) របស់ យូរី មានភាពស្រើបស្រាលសិចស៊ីកម្រិតណា សូមទស្សនាទាំងអស់គ្នា៖