(បាសេឡូណា)៖ កីឡាករបាល់ទាត់ Lionel Messi បានកំពុងប្រារព្ធខួបកំណើតគម្រប់ ៣៣ឆ្នាំរបស់ខ្លួនថ្ងៃនេះ ដែលស៊ុតបញ្ចូលទីបាន៦៩៩គ្រាប់ច្រើនជាងគេ ដោយឈ្នះពានរង្វាន់ផ្សេងៗចំនួន៣៤ ជាមួយ Barcelona ផងដែរ។
តាមរយ:គេហទំព័រ LiveScore បានចេញផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានរងការវាយលុកពីខ្សែការពារក្នុងប្រទេសអេស្ប៉ាញ និងពាសពេញពិភពលោក ចាប់តាំងពីបានបង្ហាញខ្លួនជាកីឡាករអាជីពនៅអាយុ១៧ឆ្នាំមក ក្នុងនាមជាកីឡាករចេញពីថ្នាលយុវជនក្នុងក្លិបនៅតំបន់ Catalan មួយនេះ។
បច្ចុប្បន្នកីឡាករពាក់លេខ១០ទាំងក្នុងក្លិប និងជម្រើសជាតិ Messi បានរកគ្រាប់បាល់សរុបកើនដល់៦៩៩គ្រាប់ ដោយប្រមូលបានពានរង្វាន់ផ្សេងៗជាមួយក្លិបចំនួន៣៤ និងកំណត់ត្រាឈ្នះពានឯកត្តជន Ballons d’Or បានចំនួន៦ដងច្រើនជាងគេផងដែរ តាមពីក្រោយដោយ Cristiano Ronaldo ដែលឈ្នះបាន៥ដង។
បុរសកម្ពស់ ១.៧៥ម៉ែត្រខាងលើនេះបានខកខានជួយជម្រើសជាតិពពកសអាហ្សង់ទីនឈ្នះពានផ្សេងៗ ចាប់តាំងពីគាត់ឈ្នះមេដាយមាសនៅអូឡាំពិក ឆ្នាំ២០០៨ ចុងក្រោយគេមក។
ក្នុងរយ:ពេល៦ឆ្នាំចុងក្រោយ នេះ Lionel Messi បានជួយអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2014 ដោយចាញ់អាល្លឺម៉ង់ និង World Cup 2018 ធ្លាក់វគ្គ ១៦ក្រុម និងឡើងដល់វគ្គផ្តា់ច់ព្រ័ត្រពានប្រចាំតំបន់ Copa America ២ដង ដោយចាញ់ជម្រើសជាតិឈីលីទាំងអស់៕