(មេនឆេស្ទេី)៖ កីឡាករអន្តរជាតិបារាំង Anthony Martial រកបាន ៣គ្រាប់ (hat-trick) ជាលេីកក្នុងរយ:ពេលជាង ៧ឆ្នាំលេងនៅ Premier League ក្នុងជំនួបជួយ Manchester United បំបាក់ក្រុមភ្ញៀវ Sheffield United ៣-០ នៅកីឡដ្ឋាន Old Trafford នាយប់មិញនេះ។
តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា ៣គ្រាប់របស់ Martial កេីតឡេីងនៅនាទីទី៧ ៤៤ និង នាទី៧៤ ដែលជាជ័យជម្នះទី១ ក្នុងចំណោម ២ប្រកួត ក្រោយវិលមកវិញនៅ Premier League ដែលត្រូវបានផ្អាកជាង ១០០ថ្ងៃមកនេះ ដោយសារវិបត្តិ Covid-19។
នេះក៏ជាលេីកទី១ ផងដែរដែលកីឡាករ Man Utd ធ្វេីបានហែតទ្រីក គិតចាប់តាំងពី Robin van Persie ធ្វៀបានចុងក្រោយគេនៅអំឡុងលោក Sir Alex-Ferguson ដឹកនាំបិសាចក្រហមចុងក្រោយក្នុងរដូវកាលឆ្នាំ២០១២-២០១៣។
៣ពិន្ទុក្នុងដីស្រួលៗនេះដែរ បានធ្វេីក្រុមរបស់លោក Ole នៅក្រៅតំបន់កៅអី UEFA Champions League រដូវកាលក្រោយត្រឹមតែ ២ពិន្ទុ ក្នុងចំណោមពិន្ទុសរុប ៤៩ពិន្ទុ ស្ថិតនៅលេខរៀងទី៥ តាមពីក្រោយ Chelsea ឈរនៅលេខ៤ មាន៥១ពិន្ទុ៕