(ផ្នំពេញ)៖ ផលិផលទឹកម្ទេស សិប្បកម្មរ៉ារី ក្រោយពីទទួលបានការគ្រាំទ្រ ពីអតិថិជនជាច្រើន និងតាមបណ្តាខេត្ត និងក្រោយការពង្រីករោងចក្រថ្មីជាមួយខ្សែចង្វាក់ផលិតកម្មថ្មីទំនើប ដើម្បីផលិតអោយទាន់តម្រូវការរបស់ អតិថិជនផងនោះ។ ពេលនេះសិប្បកម្ម រ៉ារី ត្រូវការកសិផលម្ទេសស្រស់ជាបន្ទាន់ ដោយបានអំពាវនា ដល់ប្រជាកសិករ ប្រសិនបើបងប្អូនមានដីអាចដាំប្រភេទម្ទេសដៃនាង ដើម្បីផ្គត់ផ្គង់អោយសិប្បកម្មរ៉ារីបាន ។ សិប្បកម្មរ៉ារី នឹងទទួលទិញទាំងអស់។ ការអំពាវនា វនេះជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទូយជីវភាពប្រជាកសិករផងដែរ។

សិប្បកម្មរ៉ារីបានប្រកាស ត្រូវការកសិផលម្ទេសស្រស់របស់បងប្អូនប្រជាកសិករខ្មែរយើងក្នុងរដូវវស្សានេះ ប្រសិនបើបងប្អូនមានដីអាចដាំប្រភេទម្ទេសដៃនាងដើម្បីផ្គត់ផ្គង់អោយសិប្បកម្មរ៉ារី យើងខ្ញុំសូម ទំនាក់ទំនងមកកាន់លេខទូរស័ព្ទយើងខ្ញុំក្នុងម៉ោងធ្វើការពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅ
ទូរស័ព្ទ : 023 888 155 ៕