(សៀមរាប)៖ សណ្ឋាគារ បុរីអង្គរ (Borei Angkor) ដែលមានទីតាំងនៅខេត្តសៀមរាប បានបើកដំណើរការឡើងវិញហើយ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០តទៅ ខណៈដែលបន្ទប់សណ្ឋាគារ បានតុបតែងកែលម្អកាន់តែស្រស់ស្អាត មានការរៀបចំតាមរបៀបការពារជំងឺកូវីដ១៩ ហើយតម្លៃកាន់តែពិសេសផងដែរ។
សណ្ឋាគារ បុរីអង្គរ បានបិទសេវាកម្មរបស់ខ្លួនមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការបើកដំណើរការឡើងវិញនេះ ដោយសារខាងសណ្ឋាគារយល់ឃើញថា ស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ មានលក្ខណៈធូរស្បើយជាងមុន។
ទោះបីជាស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ មានការគ្រប់គ្រងល្អពីសំណាក់រាជរដ្ឋាភិបាល ក៏សណ្ឋាគារ Borei Angkor នៅតែអនុវត្តន៍វិធានការការពារលើផ្នែកសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងបុគ្គលិកដែលមានការណែនាំពីក្រសួងសុខាភិបាល។ ដូចច្នេះការស្នាក់នៅរបស់ភ្ញៀវទាំងអស់ នឹងទទួលនូវភាពកក់ក្តៅ ពីសេវាកម្មគាំពារសុខមាលភាព ដែលផ្តល់ជូនពីបុគ្គលិក និងគណៈគ្រប់គ្រងថែមមួយកម្រិតទៀតផង។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សណ្ឋាគារ បុរីអង្គរ មានសេចក្តីសោមនស្សរីករាយដែលពួកយើង បើកដំណើរការជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងការផ្តល់ជូនតម្លៃបន្ទប់ពិសេសត្រឹមតែ ៦៥ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសា ការបញ្ចុះតម្លៃ២០% លើម្ហូបនិងភេសជ្ជៈ និង៥០% លើសេវាកម្មស្ប៉ា សម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសាររបស់អ្នក មកកាន់ខេត្តសៀមរាប»។
សូមកក់បន្ទប់ទុកមុនតាមរយៈ 015430222 ឬ 077430222 ឬក៏ចូលទៅកាន់ facebook page របស់សណ្ឋាគារ www.facebook.com/boreiangkorresort ឬ Instagram https://www.instagram.com/boreiangkorresort៕