(ញូវយ៉ក)៖ កីឡាករបាល់បោះ (basketball ) ១៦នាក់ដែលលេងក្របខណ្ឌកំពូល NBA របស់អាមេរិកបានរកឃេីញមានមេរោគ COVID-19 ពីការធ្វើតេស្តទៅលេីកីឡាករចំនួន ៣០២រូបកាលពីថ្ងៃអង្គារសប្តាហ៍មុន។
តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា ពុំមានកីឡាករ ឬក្រុមពាក់ព័ន្ធណាម្នាក់ត្រូវបានបង្ហាញដោយ NBA នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន ២លើកនោះទេ។
ការធ្វើតេស្តត្រូវបានទាមទារឲ្យធ្វេីតេស្តសុខភាពដាច់ខាត នៅពេលដែលកីឡាករប្តេជ្ញាចូលរួមការប្រកួតវិញដែលនឹងធ្វេីឡេីងនៅខែក្រោយនេះ ដ្បិតត្រូវបានផ្អាកជាបណ្តេីអាសន្នកាលពីថ្ងៃទី១១ ខែមីនាមកដោយសារ Covid-19។
ការធ្វេីតេស្តនៅតែបន្តធ្វេីឡេីង រហូតដល់ការរៀបចំក្រុម NBA ឡេីងវិញនៅសប្តាហ៍នេះ ជាមួយនឹងការចាប់ផ្តើមពិនិត្យសុខភាពកីឡាករ និងបុគ្គលិកទាំងអស់ផងដែរ៕