(ក្រុងម៉ូនិច)៖ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner ត្រូវបានចារប្រវត្តិសាស្រ្តក្នុងក្លិប RB Leipzig ជាមួយនឹងការរកបាន ២គ្រាប់មុនចាក ក្នុងជ័យជម្នះ ២-១ នៅក្នុងផ្ទះរបស់ Augsburg សប្តាហ៍ទី៣៤ នៃយុទ្ធនាការ Bundesliga ចុងក្រោយកាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
ការចាកចេញរបស់ Werner មកលេងនៅអង់គ្លេសក្នុងក្លិបតោខៀវ Chelsea ជាឱកាសសម្រាបលកីឡាករ Nordi Mukiele និងខ្សែបម្រើ Emil Forsberg បញ្ចេញសមត្តភាពក្នុងក្លិបវិញម្តង។ នេះបេីយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃនេះ។
កីឡាករវ័យ ២៤ឆ្នាំ Werner បានអូសបាល់ផុតខ្សែការពារ Amadou Haidara មុនពេលស៊ុតសំដៅអ្នកចាំទី Tomas Koubek របស់ Augsburg នៅនាទី២៧ និងគ្រាប់ជ័យជម្នះរបស់គេនៅនាទី៨០ ក្រោយពេល Ruben Vargas ស៊ុតបាន១គ្រាប់ឲ្យម្ចាស់ផ្ទះនៅនាទី៧២។
Augsburg ដែលទទួលបានកាតក្រហម១ផងដែរនៅប្រកួតចុងក្រោយរបស់ពួកគេទៅលេីកីឡាករ Philipp Max ដែលត្រូវបានបង្ហាញដោយ VAR។
លទ្ធផលនេះមានន័យថា Leipzig បានបញ្ចប់រដូវកាលនេះ នៅចំណាត់ថ្នាក់លេខ៣ ដោយមាន ៦៦ពិន្ទុដូចដែលពួកគេធ្លាប់ធ្វេីបាននៅរដូវកាលឆ្នាំ២០១៦-១៧ ខណៈ Augsburg បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៥ ដោយមាន ៣៦ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៥ពិន្ទុប៉ុណ្ណោះ៕