(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ ក្នុងសប្ដាហ៍ថ្មីនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានអង្គភាពព័ត៌មាន Fresh News និង Fresh News Plus សម្រឹតសម្រាំងយ៉ាងល្អសម្រាប់ចែកជូនទស្សនិកជនបានអាន និងស្វែងយល់បង្កើនចំណេះដឹងផ្នែកទស្សនវិជ្ជាបន្ថែម។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
ទី១៖ បើមិនចេះញញឹមនោះទេ កុំបើកហាងលក់ដូរឱ្យសោះ (ជេក ម៉ា)។
ទី២៖ មាន «វិន័យ» យូរឬឆាប់គង់តែអាចយកឈ្នះភាពវៃឆ្លាត (សុភាសិតជប៉ុន)។
ទី៣៖ បើមិនចេះចាប់ឱកាសទុកទេ ទោះបីមានសមត្ថភាពច្រើនប៉ុនណាក៏គ្មានប្រយោជន៍ដែរ (ណាប៉ូឡេអុង បូណាផាត)។
ទី៤៖ បើមិនព្រមប្រឡាក់ភក់ទេ អ្នកក៏គ្មានសន្ទុងក្នុងស្រែដែរ (ប៉ាប្លូ ពីកាស្សូ)។
ទី៥៖ ថ្ងៃណាអ្នកដណ្ដើមបានជ័យជម្នះពីការប្រកួតប្រជែងបានហើយ នោះអ្នកនឹងដឹងថាបាដិហារិយ៍ (ភាពអស្ចារ្យ) គឺពិតជាមានមែន (ម៉ៅ សេទុង)៕