(ក្រុងរីយ៉ូ)៖ រដ្ឋាភិបាលទីក្រុង Rio បានជូនដំណឹងពីការចាប់ផ្តើមដំណើរការជាថ្មីម្តងទៀតនៃបាល់ទាត់លីគកាលពីថ្ងៃអាទិត្យ ខណៈ Botafogo ដែលជាក្លិបមួយប្រឆាំងនឹងអ្វីដែលពួកគេគិតថា ជាការលេងក្នុងហានិភ័យកម្រិតខ្ពស់មុនកាលកំណត់។
ការវិលត្រឡប់ទៅរកភាពដើមវិញនៅទីក្រុងរីយ៉ូ បានផ្តោតការយកចិត្តទុកដាក់លើភាពច្របូកច្របល់កាន់តែធំ ជុំវិញស្ថានភាពបាល់ទាត់នៅប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។ នេះបេីយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។
ទោះបីជាមានក្លិបជាច្រើនបានត្រឡប់មកហ្វឹកហាត់វិញក៏ពិតមែន ប៉ុន្តែស្ថិតក្នុងហានិភ័យខ្ពស់បំផុតមួយ ពីចំនួនអ្នកស្លាប់ និងឆ្លងជំងឺប្រចាំថ្ងៃដោយសារតែមេរោគ Covid-19 នៅតែមានខ្ពស់ជាងបណ្តាប្រទេសដទៃក៏ដោយ។
ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព និងសុវត្ថភាពការសម្តែងរបាំនានានៅមុនការប្រកួតផងនោះ Botafogo បានលេីកជាបដាប្រកាសថា ពិធីសារល្អបំផុត គឺការគោរពជីវិត។
មុនពេលផ្តួល Cabofriense ៦-២ កីឡាកររបស់ក្រុម Botafogo ដែលស្ថិតក្នុងទីក្រុង Rio ក៏បានលុតជង្គង់គាំទ្រចលនា Black Lives Matter ដែលមានបាវចនារបស់ពួកគេ ពាក់នៅលើអាវរបស់ពួកគេដែរ ក្នុងប្រកួតពានលំដាប់ទី២ ប្រចាំទីក្រុង Rio កាលពីថ្ងៃអាទិត្យដែរ។
ការប្រកួតមួយក្នុងចំណោម៥ ដែលនឹងត្រូវប្រកួតនៅចុងសប្តាហ៍នេះ ក្នុងលីគប្រេស៊ីលបន្ទាប់ពីម្ចាស់ការពារតំណែងជើងឯក Flamengo បានចាប់ផ្តើមការប្រកួតនេះឡើងវិញជាមួយនឹងការទទួលជ័យជម្នះលើក្រុម Bangu មុនត្រូវបានផ្អាកជាង ៣ខែមកនេះ៕