(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាជនជប៉ុននៅទីក្រុងតូក្យូជាងពាក់កណ្តាលមិនយល់ស្របតាមការសម្រេចចិត្តក្នុងការធ្វើឲ្យព្រឹត្តិការណ៍កីឡា Tokyo Olympic Games 2021 កើតឡើងឡើយ ដោយសារពួកគេព្រួយបារម្ភនឹងវិបត្តិវីរុស COVID-19 ដែលបានធ្វើឲ្យការប្រកួតក្នុងឆ្នាំនេះ ត្រូវពន្យារពេលនោះ។
ដោយតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Japanese News បានឲ្យដឹងថា នេះគ្រាន់តែជាផ្នែកមួយនៃទិន្នន័យដែលបានស្ទង់មតិកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែបើតាមការឲ្យដឹងពីអ្នកជំនាញផ្នែកសុខភាព ចំពោះការពន្យារពេលកម្មវីធីប្រកួត ១ឆ្នាំទៀតក៏មិនអាចទៅរួចដែរ។
ការស្ទង់មតិកាលពីចុងសប្តាហ៍មុន មានចំនួនប្រមាណ ៥១.៧ភាគរយបានគាំទ្រឲ្យបន្តពន្យារពេលការប្រកួត ហើយមាន ២៧.៧គាំទ្រឲ្យលុបចោលតែម្តង ខណៈមានតែ ៤៦.៣ភាគរយប៉ុណ្ណោះដែលចង់ឃើញការប្រកួតត្រឡប់មកវិញជាមួយនឹងទិន្នន័យ ២៤ភាគរយ បានគាំទ្រឲ្យបន្តពន្យារពេលលើកទី២ ទៀត។
សម្រាប់មន្ត្រីជប៉ុន និងមន្រ្តីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏បានលើកឡើងស្រដៀងគ្នាថា ចំពោះការពន្យារពេលនឹងមិនអាចមានម្តងទៀតបានទេ ដោយសារតែប៉ះពាល់ខ្លាំងលើផ្នែកហិរញ្ញវត្ថុ និងកម្មវិធីដទៃទៀត។
គួរំលឹកផងថា ព្រឹត្តិការណ៍ Tokyo Olympic Game 2020 លើកទី៣២ ត្រូវបានពន្យារពេលតាំងពីខែមីនាមកដោយសារវិបត្តិ COVID-19 ដែលជាការអាក់ខានលើកទី៣ ក្នុងសម័យពិភពលោកមានសុខសាន្តត្រាណ និង ២ដងផ្សេងទៀត ដោយសារសង្រ្គាមលោកលើកទី២ (World War II) ដែលតាមគម្រោង កម្មវិធីនេះនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៕