(សៀមរាប)៖ ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍ នៃខេត្តសៀមរាប តាមរយៈខុនដូស៊ីវីល័យដំបូងគេបង្អស់ ក្នុងខេត្តសៀមរាបនឹងលេចរូបរាងឡើងនៅកណ្ដាលក្រុង។

មជ្ឃដ្ឋានធម្មជាតិ ជាមួយនឹងទីតាំងទេសចរណ៍ជាច្រើនរបស់ខេត្តសៀមរាប បានធ្វើឱ្យខេត្តនេះជាខេត្តដែលក្លាយជាគោលដៅអភិវឌ្ឍន៍ និងវិនិយោគ ទាំងពីប្រភពរាជរដ្ឋាភិបាលក៏ដូចជាប្រភពវិនិយោគិនអន្តរជាតិ។ ផែនការអភិវឌ្ឍន៍ជាច្រើនបានលេចរូបរាងឡើង ហើយរាជរដ្ឋាភិបាលក៏នៅតែបន្តជំរុញលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យខិតខំលើកតម្កើងមុខមាត់ខេត្តសៀមរាប តាមយន្តការចម្រុះ ដូចជាការបើកកន្លែងកម្សាន្តថ្មីៗ សាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាពង្រឹងនូវគុណភាពសេវាទេសចរណ៍ទូទៅនៅក្នុងខេត្ត។ នេះជាទំព័រថ្មីនៃទឹកដីអង្គរ ហើយយើងទាំងអស់គ្នាអាចរំពឹងថា ខេត្តសៀមរាបនឹងក្លាយជាតំបន់ដ៏ទាក់ទាញមួយប្រចាំអាស៊ីអាគ្នេយ៍។

ដោយមានចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) បានសម្រេចចិត្តចូលរួមចំណែកអភិវឌ្ឍ ខេត្តសៀមរាបនេះ តាមរយៈការវិនិយោគ ពីព្រោះថាក្រុមហ៊ុនមានភាពជឿជាក់យ៉ាងខ្លាំងទៅលើសក្ដានុពល និងសន្ទុះរីកចម្រើននាពេលខាងមុខនេះ។

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ដែលជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ខុនដូ Rose Apple Square គម្រោងទី២ របស់ខ្លួនក្នុងខេត្តសៀមរាបកាលពីព្រឹកមិញនេះ ខណៈដែលគម្រោងទីមួយ «បុរីភូមិបាគង» កាន់តែមានការគាំទ្រច្រើនឡើង។

គម្រោងខុនដូ Rose Apple Square មានទីតាំងត្រឹម៥នាទីពីផាប់ស្រ្ទីត ជាសហគមន៍ទំនើបដំបូងគេបង្អស់ដែលមាននាំមកជូននូវបរិក្ខាសម្បូរបែប មានទាំងខុនដូដ៏ស៊ីវីល័យ កន្លែងធ្វើការ និងហាងកាហ្វេស្ថិតក្នុងកន្លែងតែមួយ ដែលគ្រប់នូវតម្រូវការរបស់មនុស្សជំនាន់ថ្មី។ ម្ចាស់គម្រោងបានគិតគូរយ៉ាងដិតដល់លើការរចនាជាមួយនឹងសួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។ បន្ថែមពីលើការរស់នៅដ៏មានផាសុកភាព Rose Apple Square មានការិយាល័យសម្រាប់ជួល និងលក់ដែលមានកន្លែងធ្វើការរួមដ៏ធំដំបូងគេបង្អស់ ក្នុងខេត្តសៀមរាប សាលប្រជុំសាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតឡានក្រោមដីរហូតដល់២ជាន់។

ក្រុមហ៊ុន Urban Living Solutions បានផ្ដួចផ្ដើមគំនិតនិងទទួលយកការគូរប្លង់ពីក្រុមហ៊ុនស្ថាបត្យកម្មដែលមានកេរ្តិ៍ឈ្មោះ Re-Edge Architecture + Design ក្នុងគោលបំណងលើកតម្កើងមុខមាត់ថ្មី របស់សហគមន៍ទំនើបនេះ តាមរយៈការរចនា ៤ផ្សេងៗគ្នា លើទីតាំងតែមួយដែលមាន Forum មានកន្លែងធ្វើការរួម និងបន្ទប់ប្រជុំ។ Commune ជាបន្ទប់សម្រាប់ស្នាក់នៅរយៈពេលវែង, Office ជាទីតាំងការិយាល័យសម្រាប់អាជីវកម្ម និងក្រុមហ៊ុននានា។ រួមទាំង Residence ជាខុនដូស៊ីវីល័យ សម្រាប់រស់នៅមានចំនួន២៤១យូនីត ដែលអាចទិញសម្រាប់រស់នៅ ជាផ្ទះទី២ ក្នុងខេត្តសៀមរាប ឬទិញសម្រាប់វិនិយោគ។

គួរឱ្យបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា៖ បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Phase 1) គម្រោងបុរីភូមិបាគង (Bakong Village)ក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរ និងអន្តរជាតិ។

ខេត្តសៀមរាប ដ៏ស្រស់បំព្រងរបស់ប្រទេសកម្ពុជា នឹងរីកលូតលាស់ទាំងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យអចលនទ្រព្យ។ សង្ឃឹមថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗ លេចរូបរាងឡើងជាបន្តបន្ទាប់ទៀត ដូចជាគម្រោង Rose Apple Square នេះផងដែរ៕