(ម៉ាឌ្រីដ)៖ ពាក្យ «Real» ត្រូវបានបន្ថែមទៅលើ Madrid ដើម្បីបាន Real Madrid ដែលមានរយៈពេល ១០០ឆ្នាំ ហើយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រោយពេលក្លិបលេងក្នុងលីគកំពូលអេស្ប៉ាញមួយនេះបង្កើតឡើងក្នុងឆ្នាំ១៩០២ មក

តាមរយៈការចេញផ្សាយដោយព័ត៌មាន Marca បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ Real Madrid បានប្រារព្ធពិធីខួបលើកទី១១៨ឆ្នាំនៃការបង្កើតក្លិបបាល់ទាត់អាជីពនេះឡើងក្នុងឆ្នាំ១៩០២ និងមានរយៈពេល ១០០ឆ្នាំគិត គិតចាប់តាំងពី Madrid Club de Futbol ត្រូវបានប្តូរឈ្មោះទៅជា Real Madrid ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩២០ ដល់បច្ចុប្បន្ន។

ក្លិបដែលកំពុងរីកចម្រើនដល់កម្រិតកំពូលមួយនេះ ពួកគេមិនត្រឹមតែផ្លាស់ប្តូរមូលដ្ឋាន ដើម្បីបំពេញចំនួនអ្នកគាំទ្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានស្នើសុំការអនុញ្ញាតឲ្យប្រើចំណងជើង «Real» ផងដែរ។ ព្រះអម្ចាស់ Alfonso ទី១៣ បានផ្តល់ងារឲ្យ Real Madrid ជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩២០ តាមរយៈព្រះរាជសារផ្ញើជូនប្រធានក្លិប លោក Pedro Parages ថែមទៀត។

កីឡាករល្បីៗលំដាប់ពិភពលោក សុទ្ធតែត្រូវបានក្លិបអ្នកមាន Real Madrid ជះលុយទិញ ដើម្បីយកទៅលេងនៅទឹកដី Santiago Bernabeu ទាំងអស់ ជាមួយនឹងការឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន ១៣សម័យកាលច្រើនជាងគេផងដែរ និងជាពិសេសនោះឈ្នះបាន ៣ដងជាប់ៗគ្នា (២០១៦-២០១៧-២០១៨) ដោយពុំទាន់មានក្លិបណាមួយធ្វើបាន៕