(ក្រុងឡុងដ៍)៖ Liverpool នឹងត្រូវគេតាមប្រម៉ាញ់ជាជាងអ្នកប្រម៉ាញ់គេនៅរដូវកាលក្រោយ ប៉ុន្តែលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅបាននិយាយថា ពួកគេនឹងមិនការពារតំណែងជើងឯក Premier League របស់ពួកគេឡើយ ផ្ទុយទៅវិញនឹងវាយប្រហារទៅលើក្រុមឯទៀតវិញដែរ។
Manchester City បានក្លាយជាក្រុមដំបូងនៅ Premier League ដែលឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ២សម័យកាលជាប់គ្នាក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ដែលជាភស្តុតាងនៃលក្ខណៈប្រកួតប្រជែងខ្លាំងបំផុត។
មួយវិញទៀត ហង្សក្រហម Liverpool នឹងទទួលបានកិត្តិយសពីសំណាក់កីឡាកររបស់ Man City នៅពេលដែលក្រុមកំពូលទាំងពីរជួបគ្នានៅឯ Etihad នៅថ្ងៃព្រហស្បតិ៍នេះ មុនពិធីលេីកពានត្រូវបានធ្វេីឡេីង។
ថ្លែងក្នុងសន្និសីទមុនចាប់ផ្តេីមការប្រកួតលោក Klopp ក៏បានដឹងថា City រួមជាមួយក្រុម Manchester United និង Chelsea នឹងត្រឡប់មកវិញកាន់តែខ្លាំងនៅឆ្នាំក្រោយ ដើម្បីប្រជែងជាមួយ Liverpool។
បុរសសញ្ជាតិអាល្លឺម៉ង់បានគូសបញ្ជាក់ថា យើងនឹងមិនការពារតំណែងនេះនៅឆ្នាំក្រោយទេ យើងនឹងវាយដណ្តើមយកពានរង្វាន់មួយផ្សេងទៀត។
យើងមានអារម្មណ៍ថា យើងស្ថិតនៅកណ្តាលអ្វីមួយមិនមែននៅចុងបញ្ចប់នៃអ្វីមួយនោះទេ។ វានឹងជាចុងបញ្ចប់នៃអ្វីមួយនៅពេលយើងបញ្ចប់អាជីពរបស់យើងនោះ ហើយជាចុងបញ្ចប់នៃរយៈពេលនេះ៕