(ម៉ៃអាមី)៖ Major League Soccer ក្របខណ្ឌបាល់ទាត់លីគកំពូលអាមេរិក បានប្រកាសពីការរកឃើញ ៤ករណីវិជ្ជមាននៃជំងឹ Covid-19 ក្នុងចំណោមការធ្វើតេស្តកីឡាករចំនួន ៣៩២នាក់រយៈពេល ២ថ្ងៃមកនេះ។
តាមរយៈព័ត៌មានពី Channel News Asia បានចេញផ្សាយនៅថ្ងៃនេះថា ៤ករណីវិជ្ជមានថ្មីដែលត្រូវបានរកឃើញខាង លើនេះ សុទ្ធតែមកពីខាងក្រៅដែលបានធ្វើដំណើរមកដល់រដ្ឋ Florida មុនការប្រកួតចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ។
នេះមានន័យថា បណ្តាកីឡាករដែលលេងឲ្យក្លិបក្នុងលីគកំពូលអាមេរិក MLS រកឃើញមានករណីវិជ្ជមានកើនដល់ ៦នាក់ហើយ គិតចាប់តាំងពីបានធ្វើតេស្តដំបូង នៅមុនពេលបើកការប្រកួតឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកបណ្តោះអាសន្នជាង ១០០ថ្ងៃមកនេះ ដោយសារវិបត្តិ Covid-19។
តែយ៉ាងណា ទាំង ២៦ក្លិបដែលលេងនៅ MLS នឹងបន្តពិនិត្យសុខភាពកីឡាករ និងបុគ្គលិកក្លិបទៀតដែរ បន្ថែមលើការ ប្រកួតបិទទ្វារកីឡដ្ឋានទាំងអស់រហូតដល់បិទរដូវកាលតែម្តង ដើម្បីបញ្ចៀសការរីករាល ក៏ដូចជារលកទី២ នៃ Covid-19 ផងដែរ៕