(បរទេស)៖ មិនថាតែសម្រាប់សិល្បករ ឬសិល្បការិនី ​នោះទេ ទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ បានធ្វើឲ្យមហាជនកោតសរសើរ និងគាំទ្រគ្រប់ទិសទីជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ តាមរយៈបណ្តាញសង្គមវិញ ក៏ដូចគ្នាដែរ ដោយអ្នកគាំទ្រ តែងតែតាមដានជាប់ជានិច្ច តាមរយៈការចូលទៅកាន់ផេកផ្លូវការ ឬតាមបណ្តាញ Youtube ជាដើម។ ហេតុនេះហើយ បានធ្វើឲ្យបណ្តាញសង្គម របស់អ្នកសិល្បៈទាំងនោះ មានអ្នក Follow ឬ Subscribe យ៉ាងច្រើនលើសលុប​ ខណៈថ្មីៗនេះ «World Music Awards» ទើបតែបញ្ចេញឈ្មោះអ្នកសិល្បៈ១០ទាំងរូប មានចំនួនអ្នក Subscribe ក្នុង Youtube ច្រើនជាងគេបំផុត។

ខាងក្រោមនេះ ជាអ្នកសិល្បៈលំដាប់កំពូលទាំង១០នាក់ មានចំនួនអ្នក Subscribe ក្នុងបណ្ដាញសង្គម Youtube ច្រើនបំផុត៖

ទី១៖ Justin Bieber ជាកំពូលតារាចម្រៀងប្រុស ជនជាតិកាណាដា មានអ្នក Subscribe ក្នុង Youtube ៥៥.១ លាននាក់។

ទី២៖ ឌីជេ Mershmello មានឈ្មោះពិតថា Christoper Comestock មានអ្នក Subscribe ក្នុង Youtube ៤៦.៤ លាននាក់។

ទី៣៖ Ed Sheeran តារាចម្រៀងប្រុស ជនជាតិអង់គ្លេស មានអ្នក Subscribe ក្នុង Youtube ៤៤.៨ លាននាក់។

ទី៤៖ Eminem តារារ៉េបជនជាតិអាមេរិក មានអ្នក Subscribe ក្នុង Youtube ៤៣.៣ លាននាក់។

ទី៥៖ Ariana Grande តារាចម្រៀងស្រី ជនជាតិអាមេរិក មានអ្នក Subscribe ក្នុង Youtube ៤១.៩ លាននាក់។

ទី៦៖ BLACKPINK ក្រុមចម្រៀងនារី K-POP មានអ្នក Subscribe ក្នុង Youtube ៤០ លាននាក់។

ទី៧៖ Taylor Swift តារាចម្រៀងស្រីអាមេរិក មានអ្នក Subscribe ក្នុង Youtube ៣៨.៣ លាននាក់។

ទី៨៖ Katy Perry តារាចម្រៀងស្រីអាមេរិក មានអ្នក Subscribe ក្នុង Youtube ៣៧.៤ លាននាក់។

ទី៩៖ Alen Walker ឌីជេប្រុស ជនជាតិអង់គ្លេស មានអ្នក Subscribe ក្នុង Youtube ៣៥ លាននាក់។

ទី១០៖ តារាចម្រៀងស្រី Rihanna មានអ្នក Subscribe ក្នុង Youtube ៣៤.៧ លាននាក់៕