(តូរីន)៖ ក្លិបអេស្ប៉ាញ Real Madrid បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដានេះថា ក្លិប Inter Milan របស់អ៉ីតាលីបានចុះហត្ថលេខាលើកីឡាករ Achraf Hakimi (full back) ដែលទេីបផុតកិច្ចសន្យាខ្ចីជេីងពី Borussia Dortmund។ នេះបេីយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៉ីតាលីបានឲ្យដឹងថា ក្រុម Inter បានចំណាយទឹកប្រាក់ចំនួន ៤៤.៩លានដុល្លារដល់ Real Madrid ជាមួយនឹងទឹកប្រាក់ចំនួន ៦.២លានដុល្លារបន្ថែមទៀតដែរដល់ Hakimi។

កីឡាករសញ្ជាតិម៉ារ៉ុក វ័យ ២១ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្រុមរបស់លោក Antonio Conte។

Hakimi បានចូលរួមជាមួយក្រុមយុវជនរបស់ Real កាលឆ្នាំ២០០៦ ប៉ុន្តែបានព្យាយាមបង្កើនខ្លួនជាក្រុមទី១ និងបានចំណាយពេល ២រដូវកាលចុងក្រោយក្នុងការខ្ចីជើងនៅក្លិប Borussia Dortmund របស់អាល្លឺម៉ង់។

គួរបញ្ជាក់ផងថា Hakimi ដែលអាចលេងជាខ្សែបម្រើស្លាបផងដែរនោះ រកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ប្រកួតរាល់ការប្រកួតសម្រាប់ Dortmund រដូវកាលនេះ មុនចាកចេញនៅពេលក្រុមនេះជាប់លេខ២ នៅ Bundesliga៕