(មេនឆេស្ទើ)៖ Mancheter City បានផ្ទេរតំណែងជើងឯក Premier League រដូវកាលនេះឲ្យទៅ Liverpool ជាមួយនឹងជ័យជម្នះ ៤-០ ក្នុងដីនារាត្រីថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋាន Etihad ដែលស្ថិតក្នុង
ទីក្រុង Manchester នៃប្រទេសអង់គ្លេស។

ក្រុមរបស់លោក Pep Guardiola បានខកខានលើកពាន Premier League លើកទី៣ ជាប់ៗគ្នា ក្រោយធ្វើបាន ២ឆ្នាំរួចមកកាលឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោយពេលចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool ដាច់ដល់ទៅ ២០ពិន្ទុ គ្រាដែលនៅសល់ ៦ប្រកួត (១៨ពិន្ទុ) បិទរដូវកាលឆ្នាំ២០១៩-២០២០ នេះ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងដែលដាក់ពេញជើងដូចគ្នា Manchester City បានសងសឹកហង្សក្រហម Liverpool បានសម្រេចវិញផងដែរ បន្ទាប់ពីពួកគេបានបរាជ័យ ៣-១ នៅទឹកដី Anfield កាលពីជើងទី១ តាមរយៈកីឡាករ ៣រូបដែលរកបានម្នាក់ ១គ្រាប់ដូចគ្នារួមមាន Kevin de Bruyne, Raheem Sterling, Phil Foden និងខ្សែបម្រើ Alex Oxlade-Chamberlain របស់ក្រុមហង្សក្រហមធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៦៦។

តែយ៉ាងណា Man City នៅពេលពានរង្វាន់ចំនួន ២ទៀតដែលត្រូវដណ្តើមជាមួយ Arsenal ក្នុងវគ្គ ៤ក្រុមនៃពាន FA Cup និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដែលត្រៀមប៉ះ Real Madrid សម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយនាដើមខែសីហាខាងមុខ ដ្បិតពានបើករដូវកាល FA Community Shield និងពាន League Cup បានឈ្នះរួចរាល់ហើយ៕