(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២០របស់ក្រុមទាំង ១២នោះរួមមាន៖
ការប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
- បឹងកេត ៣- ០ សូលទីឡូអង្គរ
- យុវជនបាទី ០-១០ ព្រះខ័នរាជស្វាយរៀង
- នគរបាលជាតិ ១-៤ គិរីវង់សុខសែនជ័យ។
ការប្រកួតនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ វិញរួមមាន៖
- អគ្គិសនីគម្ពុជា ២-២ អង្គរថាយហ្គឺរ
- ណាហ្គាវើល ៤-១ កងយោធពលខេមរភូមិន្ទ
- ភ្នំពេញក្រោន ២-២ វិសាខា។
ការប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៦នេះ ក្រុមភ្នំពេញក្រោនធ្លាក់មកឈរលេខ២ ដែលមាន ១៤ពិន្ទុ បន្ទាប់ពីលេងស្មើជាមួយក្រុមវិសាខា ក្នុងលទ្ធផល ២-២ នៅថ្ងៃអាទិត្យម្សិលមិញ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានឈរលើកំពូលតារាងវិញ និងមាន ១៦ពិន្ទុ៕