(បារីស)៖ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនយក្សចិន Huawei មិនត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់ទាំងស្រុងនៅក្នុងប្រទេសបារាំងនោះទេ ប៉ុន្តែ ការ ប្រាស់គឺទទួលបានអាជ្ញាប័ណ្ណមានកំណត់។ នេះបើយោងតាមប្រធានទីភ្នាក់ងារសន្តិសុខសុវត្ថិភាពជាតិបារាំងបានថ្លែងប្រាប់កាសែត Les Echos នៅថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២០ ។

នេះជាការបញ្ជាក់លើកចុងក្រោយរបស់ប្រទេសបារាំងពាក់ព័ន្ធនឹងភាពចម្រូងចម្រាសជុំវិញការស្នើសុំរបស់សហរដ្ឋអាមេរិក ឱ្យបណ្ដាលប្រទេសលោកខាងលិច ក្នុងនោះបារាំងផងដែរ កុំប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដោយសារតែពាក់ព័ន្ធនឹង ផ្នែកសន្តិសុខជាតិ។

លោក Guillaume Poupard ប្រធានទីភ្នាក់ងារសន្តិសុខ ANSSI របស់បារាំងបានថ្លែងថា «សម្រាប់ប្រតិបត្តិករដែលមិនប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei យើងក៏មិនអាចបង្ខំឱ្យងាកមកប្រើដែរ ព្រោះវាជាការគិតបែបធម្មជាតិរបស់ពួកគេ ចំណែកប្រតិបត្តិករដែលប្រើប្រាស់ 5G របស់ Huawei យើងក៏មិនលើកទឹកចិត្តដែរ ប៉ុន្តែការប្រើប្រាស់ត្រូវមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតដែលមានរយៈពេល ៣ ទៅ៨ឆ្នាំ»

គួរបញ្ជាក់ផងដែថា មកដល់ពេលនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្ដាប្រទេសមួយចំនួនទៀតនៅលោកខាងលិច មិនទាន់ សម្រេចចិត្ត បើកទ្វារទទួល 5G របស់ Huawei នោះទេ ដោយពួកគេភ័យខ្លាចផ្នែកសុវត្ថិភាពសន្តិសុខជាតិ ខណៈដែល Huawei បានប្រកាសថា ខ្លួននឹង ដក ភាព ដៃ គូជំនួញចេញពីបណ្ដាប្រទេសណាដែលមិនទទួលយកបច្ចេកវិទ្យា 5G របស់ខ្លួន ហើយផ្ដោតសំខាន់ជាអទិភាពទៅលើប្រទេសណាដែល ទទួលស្វាគមន៍ខ្លួនវិញ៕