(ភ្នំពេញ)៖ តារាល្បីៗចំនួន៤រូប រួមមាន កញ្ញា ទេព បូព្រឹក, លោកស្រី កាតុ, Dj NaNa និងលោក Sopheak (Youtuber) ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន Vertalyca ដែលនាំចូល និងចែកចាយផលិតផលសាប៊ូកក់សក់ របស់ប្រទេសបារាំង នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Vertalyca បានបង្ហាញមុខទូតសុឆន្ទៈរបស់ខ្លួនជាផ្លូវការ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី លី លី អគ្គនាយិកាក្រុមហ៊ុន Vertalyca បានអះអាងថា មូលហេតុដែលលោកស្រី សម្រេចជ្រើសរើសតារាងទាំង៤រូប ឲ្យក្លាយជាទូតសុឆន្ទៈរបស់ខ្លួន ព្រោះថាពួកគាត់ទាំង៤នាក់ បានឈរជើងលើវិស័យសិល្បជាយូរមកហើយ ហើយសុទ្ធតែមានកេរ្ដិ៍ឈ្មោះល្អៗ នៅក្នុងសង្គម។

លោកស្រី លី លី បានបន្ថែមទៀតថា គួបផ្សំជាមួយផលិតផលរបស់ក្រុមហ៊ុន Vertalyca សុទ្ធតែមានគុណភាពល្អទៀតនោះ គឺពិតជាសាកសមខ្លាំងបំផុត ជាមួយតារាទាំង៤ដួងខាងលើ។ ក្រុមហ៊ុនបានឲ្យពួកគាត់សាកល្បងប្រើប្រាស់រួចមកហើយ ដូច្នេះពួកគាត់ទទួលស្គាល់ថា សាប៊ូកក់សក់ និងប្រេងបន្ទន់សក់ របស់ក្រុមហ៊ុន Vertalyca ពិតជាមានគុណភាពល្អ ទើបក្រុមហ៊ុនអញ្ជើញពួកគាត់ជាទូតសុឆន្ទៈតែម្ដង។

បើតាមអគ្គនាយិការូបនេះ សាប៊ូកក់សក់ ក្រុមហ៊ុន Vertalyca គឺអាចធានាបានថា ពិតជាមានគុណភាពល្អ អាចជួយរាល់បញ្ហាខូចសក់ ជ្រុះសក់ ឡើងប្រេង និងអង្គែរ ហើយសារធាតុផ្សំទៀតសោទមកពីប្រទេសបារាំង វេចខ្ចប់នៅប្រទេសចិន។

ដើម្បីអបអរការក្លាយជាទូតសុឆន្ទៈរបស់តារាទាំង៤ដួងនេះ ក្រុមហ៊ុន Vertalyca បានផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួន ដោយផ្ដល់នូវកាតបញ្ចុះតម្លៃរហូតដល់២០ភាគរយ និងមានសុពលភាពដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ បន្ថែមពីនេះ ដើម្បីក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុន ទំនាក់ទំនងមកកាន់ Facebook Page: Vertalyca Cosmetics & Spa៕