(បរទេស)៖ បច្ចុប្បន្ន Jack Ma ត្រូវបានគេស្គាល់ថាជាបុគ្គលិកជោគជ័យ និងជាសេដ្ឋីមួយរូបនៅក្នុង ប្រទេសចិន ជាពិសេសលោកបានផ្ដល់ដំបូន្មានជាច្រើន ពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្ម ដែលវាជាគន្លឹះល្អៗសម្រាប់យកទៅអនុវត្តន៍។
ដោយឡែកនៅថ្ងៃនេះ Fresh News Plus សូមនាំយកនូវគន្លឹះល្អៗចំនួន៥ចំណុចដែល Jack Ma បានផ្ដល់ដំបូន្មានសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង៖
១៖ ស្វែងរកដៃគូដ៏ត្រឹមត្រូវបើទោះបីជាអ្នកមានលុយឬមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មមួយក្ដីប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចដំណើរការ អាជីវកម្មមួយនោះដោយ មិនមានជំនួយឡើយ។ ជំនួយ ដែលនិយាយនៅពេលនេះគឺជាបុគ្គលិកជំនាញៗ ដែលអ្នកត្រូវជួលមក ដើម្បីឲ្យកាន់ទៅលើផ្នែកធំៗនៃអាជីវកម្ម របស់អ្នកដូចជាផ្នែកទីផ្សារផ្នែកគ្រប់គ្រងនិងផ្នែកបច្ចេកទេសជាដើម។
២៖ សិក្សាពីកំហុសរបស់អ្នកដទៃជាញឹកញាប់យើងផ្ដោតតែទៅលើផ្នែកដែលរីកចម្រើនរបស់បុគ្គលដែលជោគជ័យ ហើយយើងបានបំភ្លេចចោលនូវចំណុចបរាជ័យរបស់ពួកគេ។ អ្នកត្រូវចាំថាចំណុចបរាជ័យរបស់គូប្រជែង គឺជាចំណុចជោគជ័យរបស់យើងនៅពេលយើងសិក្សា និងរកឃើញពីបញ្ហា ដែលនាំឲ្យគេបរាជ័យ នោះយើងនឹងរកឃើញពី វិធីសាស្ត្រក្នុងការធ្វើឲ្យអាជីវកម្មរបស់យើងជោគជ័យ។
៣៖ ចូរគិតស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ
បើអ្នកចង់ទទួលបាននៅភាពជោគជ័យ អ្នកត្រូវតែមានគំនិតច្នៃប្រឌិតថ្មីៗក្នុងការបង្កើតរបស់ផ្សេងៗថែមទៀត ដើម្បីបំពេញតម្រូវទៅតាម អ្វីដែល អតិថិជនចង់បាន។ ជាការពិតណាស់ផែនការអាជីវកម្ម សម្រាប់អនាគតត្រូវតែមាន ដោយក្នុងនោះ អ្នកត្រូវតែកំណត់ថានៅក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀតនឹងមានអ្វីកើតឡើង ហើយអ្នកត្រូវតែបង្កើតអ្វីមួយថ្មីសម្រាប់តម្រូវការមនុស្សនាពេល៥ឆ្នាំមុខទៀត។
៤៖ ហ៊ានប្រថុយនឹងហានិភ័យនោះទើបជាឱកាសពិតប្រាកដ ខ្ញុំបានចាប់ផ្ដើមអាជីវកម្មខាងផ្នែកអ៊ីនធើណេតដំបូង ដែលមានឈ្មោះថា China Pages ហើយវាក៏ធ្វើឲ្យខ្ញុំ បរាជ័យទៅលើអាជីវកម្មអនឡាញដំបូងផងដែរ ប៉ុន្តែខ្ញុំមិនបានធ្លាក់ទឹកចិត្តនោះទេ ជាចុងក្រោយ ខ្ញុំនៅតែមិនបោះបង់ចោលក្ដីស្រមៃរបស់ខ្ញុំចោល ខ្ញុំនៅតែបន្តធ្វើវារហូតខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
៥៖ អតិថិជន និងបុគ្គលិក គឺជាបុគ្គលសំខាន់បំផុតអាជីវកម្មមួយដែលដើរបានដោយរលូន និងទទួលបានជោគជ័យ គឺអាស្រ័យលើមានការគាំទ្រពីសំណាក់អតិថិជន និងអាស្រ័យលើការផ្ដល់សេវាកម្មល្អពីសំណាក់បុគ្គលិក។ មនុស្សទាំងពីរជំពូកនេះ គឺសំខាន់បំផុតសម្រាប់អ្នក ព្រោះបើគ្មានពួកគេទេ អាជីវកម្មរបស់អ្នកមិនអាចដំណើរការបានឡើយ៕