(ហាណូយ)៖ ប្រទេសវៀតណាម អាចនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One Grand Prix ជាលើកដំបូងរបស់ខ្លួន នៅចុងខែវិច្ឆិកាខាងមុខ ខណៈប្រទេសមួយនេះមានរយៈពេលជិត៣ខែមកហើយ គ្មានការចម្លងក្នុងស្រុកនោះទេនៃវីរ៉ុស COVID-19, នេះតាមការចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ Vietnam Grand Prix ដំបូងនេះគ្រោងនឹងធ្វើឡើងក្នុងទីក្រុងហាណូយ នៅថ្ងៃទី៥ ខែមេសា កន្លងទៅ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19។
គួរបញ្ជាក់ថា វៀតណាមមានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៣៦៩ករណី ដោយភាគច្រើននៃពួកគេបានជាសះស្បើយវិញហើយ និងមិនមានករណីស្លាប់នោះទេ៕