(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅលោក Jose Mourinho បាននាំយកជ័យជម្នះលើកទី២០០ ក្នុងលីគ នៅពេលដែល Tottenham បានយកឈ្នះក្រុមភ្ញៀវ Everton ក្នុងលទ្ធផល ១-០ យប់មិញ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ជ័យជម្នះលេីកទី២០០ប្រកួតរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ពីការដឹកនាំ៣ក្លិបលេងនៅ Premier League រួមមានតោខៀវ Chelsea, Manchester United និង Tottenham Hotspur។

ការប្រកួតដ៏ស្វិតស្វាញមួយនេះ បានគំរាមកំហែងពុះកញ្ជ្រោល និងមានការប៉ះទង្គិចគ្នាឯងរវាងកីឡាករ របស់ក្លិប Spurs ជាប្រធានក្រុម Lloris ជាមួយ Son ដែរ។

ជ័យជម្នះនេះបានរក្សាក្តីសង្ឃឹមរបស់ Tottenham ក្នុងការដណ្តេីមកៅអីលេងនៅពានអឺរ៉ុបរដូវកាលក្រោយ។ ពួកគេបានឡើងទៅលេខ៨ មាន ៤ពិន្ទុតាមពីក្រោយក្រុមលេខ៦ Wolves គ្រាដែលក្រុម Everton ស្ថិតនៅលេខ១១ បណ្តោះអាសន្ន៕