(ពិភពលោក)៖ វេបសាយមួយដែលមានមូលដ្ឋាននៅចក្រភអង់គ្លេស បានចុះផ្សាយពីរយៈពេលរួមភេទ ដែលស្ត្រីភាគច្រើនតែងតែគេងស្រម៉ៃ និងប្រាថ្នាចង់បាន។
វេបសាយ SaucyDates.com បានធ្វើការស្ទង់មតិ ដោយសួរសំណួរពាក់ព័ន្ធនឹងការរួមភេទទៅលើស្ត្រី និងបុរសចំនួន ៣៨៣៦នាក់។ ស្ត្រី និងបុរសទាំងនេះ ត្រូវបានសួរដោយត្រង់ៗថា «តើរយៈពេលប៉ុន្មាននាទី ដែលពួកគេចង់បានក្នុងពេលរួមភេទ»។
ស្ត្រីជាមធ្យមបានឆ្លើយថា រយៈពេលដែលល្អបំផុតសម្រាប់រួមភេទ គឺ ២៥នាទី និង៥១វិនាទី ខណៈដែលបុរសជាមធ្យមឆ្លើយថា ពួកគេចង់បានការបំបោសអង្អែលរយៈពេល ២៥នាទី និង៤៣វិនាទីសិន។ ប៉ុន្តែចម្លើយទាំងនោះភាគច្រើន មិនដូចនឹងអ្វី ដែលតែងតែកើតឡើងនៅលើគ្រែឡើយ។ បើតាមការស្ទង់មតិខាងលើជាមធ្យមការរួមភេទមានថេរៈវេលា១៦នាទី។
ទោះយ៉ាងណា ចម្លើយដែលបានពីការស្ទង់មតិខាងលើ មានភាពខុសៗគ្នាទាំងអស់ទៅតាមបរិបទរបស់មនុស្ស ដែលរស់នៅក្នុងប្រទេសនីមួយៗ។ នៅអាមេរិក ពួកគេប្រើពេល ១៧នាទី និង៥វិនាទីដើម្បីរួមភេទ។ នៅកាណាដា ពួកគេប្រើពេល ១៧នាទី ដើម្បីរួមភេទ ខណៈដែលនៅអង់គ្លេស ពួកគេប្រើពេល១៦នាទី និង៥៨វិនាទីដើម្បីរួមភេទ៕