(ភ្នំពេញ)៖ ថ្មីៗនេះសម្រាប់តារាសម្ដែងស្រស់ស្អាត ស៊ីន យូប៊ីន ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា នាងហាក់ទទួលបានជោគជ័យផ្ទួនៗគ្នាទាំងការងារសិល្បៈ និងការងារជំនួញរកស៊ី ដោយតារារូបនេះ បានបោះទុនបើករបររកស៊ីជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈសម័យកូវីដ១៩កំពុងវាយលុកក៏ដោយ។ ជាក់ស្ដែងពេលនេះតារាសម្ដែង ស៊ីន យូប៊ីន បានក្លាយជាម្ចាស់ដៃគូសហការផលិតផលប្រ៊េន NACECA និង SHIN YUBIN លើផលិតផលសាប៊ូកក់សក់ថ្មីមានគុណភាព SUPPLE មកពីប្រទេសកូរ៉េ។

ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា ថ្មីៗនេះ ស៊ីន យូប៊ីន គឺជាតារាសម្តែងដែលមានភាពជោគជ័យផ្ទួនៗទាំងការងារសិល្បៈ និងមុខជំនួញ ដោយបានប្រកាសបើកមុខជំនួញថ្មី ក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ Premium ដែលទទួលបានការគាំទ្រជាខ្លាំងទោះ ជាទើបតែបើកដំណើរការក្តី។

យ៉ាងណាមិញនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ តារាសម្ដែង ស៊ីន យូប៊ីន បានធ្វើឲ្យបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីនាងបានប្រកាសជាផ្លូវការថា បានបើកមុខជំនួញថ្មីមួយទៀតហើយ ក្នុងនាមជាម្ចាស់ផលិតផល ដោយចាប់ដៃគូសហការ រវាង NACECA និង SHIN YUBIN សម្រេចបានជាផលិតផល សាប៊ូកក់សក់ថ្មីសន្លាងមួយ មានឈ្មោះថា SUPPLE។

តាមរយៈការរៀបរាប់របស់ ស៊ីន យូប៊ីន ក្នុងកម្មវិធីនៅថ្ងៃនេះនាងសង្ឃឹមថាប្រ៊េនសាប៊ូកក់សក់នេះនឹងទទួលបានការគាំទ្រ ព្រោះតែ SUPPLE SHAMPOO គឺជាផលិតផលរបស់ ប្រទេសកូរ៉េ មានគុណភាពខ្ពស់ រូបមន្តមកពីអឺរ៉ុប ដែលមានឯកទេសខាងសរសៃសក់លើពិភពលោក ហើយការដែលនាំចូល ផលិតផលនេះ គឺកញ្ញាបានសិក្សា យ៉ាងល្អិតល្អន់ថា នេះជាផលិតផលល្អ និងពិសេសសំរាប់តំរូវការបញ្ហាសរសៃសក់របស់ទីផ្សារ ប្រទេសកម្ពុជាតែម្តង។

ស៊ីន យូប៊ីន បានសម្ដែងក្ដីរីករាយដោយបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន NKY Trading Co.Ltd ដែលបាននាំចូលនូវផលិតផលមានគុណភាព និងជឿទុកចិត្តពីសំណាក់អ្នកគាំទ្រ។ នេះជាលើកទី១សម្រាប់រូបនាង ដែលបានសហការបើកជំនួញរកស៊ីជាមួយគ្នាដោយភាពជឿជាក់បំផុត។ នេះជាជោគជ័យថ្មីមួយទៀតសម្រាប់រូបនាង បន្ទាប់ពីការងារសិល្បៈទទួលបានការគាំទ្រខ្លាំងហើយនោះ។

អ្នកស្រី ទេព សក្តិលីនដា ជាម្ចាស់ក្រុមហ៊ុន NKY Trading Co.Ltd បានបញ្ជាក់ថា ដោយមើលឃើញពីចំណុចពិសេសជា ច្រើនរបស់តារាសម្ដែង ស៊ីន យូប៊ីន ដែលអាចធ្វើជាដៃគូសហការដ៏ល្អ ទើបអ្នកស្រីសម្រេចចិត្តយក ស៊ីន យូប៊ីន ជាដៃគូក្នុងជំនួញមួយនេះ។ លោកស្រីបន្តថា ដោយឡែក ងាកមកមើលចំណុចពិសេសមួយទៀត របស់ផលិតផលសាប៊ូកក់សក់ដែលមានទាំងប្រភេទសាប៊ូកក់សក់ និងអប់បន្ទន់សរសៃសក់ SUPPLE នេះ គឺដោយសារតែវាជាផលិតផលដែលផ្សំចេញពី Collagen -Keratin -avocado និងប្រេងមានប្រយោជន៍ជាច្រើនទៀត ដែលល្អខ្លាំងសំរាប់សរសៃសក់ និងស្បែកក្បាល ដែលជួយឲ្យសក់ស្អាតដូចសរសៃសូត្រ ភ្លឺរលោងមានទំងន់ និងជាអ្នកឯកទេសជួយដោះស្រាយ រាល់បញ្ហាស្បែកក្បាល ជាច្រើនដូចជា បញ្ហាជ្រុះសក់ សក់ឆេះ បែកចុង ព្រមទាំងជួយបណ្តុះសក់ និងការពារសក់សំពោងផងដែរ។

គួរឲ្យដឹងថា ផលិតផល SUPPLE ដែលមានការសហការរវាងប្រ៊េន NACECA និង SHIN YUBIN នាំចូលដោយក្រុមហ៊ុន NKY Trading Co.Ltd ដែលមានអ្នកស្រី ទេព សក្តិលីនដា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញខ្លាំងតាំងពីឆ្នាំ២០១៦ ហើយបាននាំចូលគ្រឿងទេស និងគ្រឿងសម្អាងប៊្រេនដ៏ល្បីៗ ពីប្រទេសជិតខាងដូចជា MIZ, NACECA, CHERISTA, CHUBUGAH, ផលិតផល ម៉ាសសន្លឹក BABAY FACE ដោយប្រ៊េនល្បីខ្លាំងប្រចាំក្រុមហ៊ុននោះ គឺប្រ៊េន NACECA នេះតែម្តង៕