(បារីស)៖ មហាសេដ្ឋីបារាំងលោក Xavier Niel បាននិយាយកាលពីថ្ងៃអង្គារថា ចលនាតវ៉ាប្រឆាំងនឹងការដាក់ពង្រាយបច្ចេកវិទ្យាទូរស័ព្ទចល័ត 5G នៅប្រទេសបារាំងនឹងបង្កហានិភ័យដល់ភាពទាក់ទាញរបស់ប្រទេសចំពោះវិនិយោគិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
លោក Niel បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា បច្ចេកវិទ្យា 5G គឺជាធាតុផ្សុំដ៏សំខាន់សម្រាប់ប្រទេសបារាំង ក្នុងការទាក់ទាញការវិនិយោគ។ ដើម្បីបង្កើនឱកាសការងារសម្រាប់ប្រជាជនបារាំង យើងត្រូវការវិនិយោគគិនមកពីក្រៅប្រទេសដើម្បីវិនិយោគ ហើយចំណុចរដ្ឋាភិបាលបារាំងគួរតែពិចារណា។
មហាសេដ្ឋីទូរគមនាគមន៍បារាំងរូបនេះក៏បានលើកឡើងផងដែរថា អាល្លឺម៉ង់ និងអ៊ីតាលី ទទួលបានប្រាក់រាប់ពាន់លានអឺរ៉ូ ពីការដាក់ដេញថ្លៃប្រើប្រាស់ 5G។ តើរដ្ឋាភិបាលបារាំងចង់ខាតបង់ ឬចង់ឨប្រទេសរីកចម្រើន។
គួរបញ្ជាក់ផងដែរថា លោក Xavier Niel គឺជាមហាសេដ្ឋីមួយរូបរបស់បារាំង និងជាស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័តនិងទូរគមនាគមន៍ Iliad ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤៕