(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី៧ ជើងទី១ នៅថ្ងៃទី១១-១២ ខែកក្កដា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs យុវជនបាទី U18
២៖ កងយោធពលខេមរភូមិន្ទ Vs នគរបាលជាតិ
៣៖ ព្រះខ័នរាជស្វាយរៀង Vs អាស៊ីអឺរ៉ុប យូណាយធីត។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs បឹងកេត
២៖ វិសាខា Vs អគ្គិសនីកម្ពុជា
៣៖ ណាហ្គាវើល Vs ភ្នំពេញក្រោន។

សូមបញ្ជាក់ផងដែរថា ការប្រកួតក្នុងសប្តាហ៍ទី៧ នេះ មានគូពិសេសនិងត្រូវប៉ះគ្នារវាងក្រុមណាហ្គាវើល ដែលបានឈរនៅចំណាត់ថ្នាក់លេខ៤ មាន១១ពិន្ទុ ប៉ះក្រុមខ្លាំងភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន១៤ពិន្ទុ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដានៃកីឡដ្ឋាន កងយោពលខេមភូមិន្ទ (ស្តាតចាស់) នាម៉ោង ១៨៖០០នាទីល្ងាច៕