(ឡូសអែនជើឡេស)៖ យោងតាមការចេញផ្សាយឲ្យដឹងពី ESPN នាថ្ងៃទី៨ ខែកក្កដាថា ព្រឹត្តិការណ៍វាយកូនហ្គោល (Golf) នៃកម្មវិធី Ryder Cup 2020 ត្រូវបានសម្រេចពន្យារពេល ដោយសារតែវិបត្តិវីរុស COVID-19 ដែលត្រូវលើកទៅធ្វើឡើងនៅឆ្នាំ២០២១ វិញ។

ការប្រកួតដែលតែងធ្វើឡើងក្នុងរយៈពេល ២ឆ្នាំម្តងនេះរវាងកីឡាករសហរដ្ឋអាមេរិក និងកីឡាករមកពីតំបន់អឺរ៉ុប ដែលគ្រោងធ្វើឡើងក្នុងអំឡុងថ្ងៃទី២៥-២៧ ខែកញ្ញា ដែលមានទីតាំងនៅ Whistling Straits នៅទីក្រុង Wisconsin នឹងលើកទៅប្រកួតនៅថ្ងៃខែដដែលនាឆ្នាំ២០២១ វិញ។

ការទន្ទឹងរង់ចាំការបញ្ជាក់ពីសមាគមវាយកូនបាល់ PGA Tour របស់អាមេរិក និងអឺរ៉ុប នឹងចេញជាព័ត៌មានជាផ្លូវការនាថ្ងៃពុធ ទី៨ ខែកក្កដានេះ គ្រាដែលប្រភពខាងលើបានបង្ហាញថា ការប្រកួតក្នុងឆ្នាំ២០២០នេះ មិនមាននោះទេ ហើយសម្រាប់ការប្រកួត Ryder Cup ឆ្នាំ២០២១ ក៏ប្រកៀកនឹងការប្រកួត Presidents Cup 2022 ផងដែរ៕