(អាមេរិក)៖ Google Maps ត្រូវបានមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោកប្រើប្រាស់ជារៀងរាល់ថ្ងៃ ហើយពីមួយឆ្នាំទៅមួយឆ្នាំ Google ធ្វើការបន្ថែមនូវលក្ខណៈពិសេសជាច្រើនដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9to5Google នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន Google កំពុងសាកល្បងដាក់បង្ហាញទីតាំងដែលមានភ្លើងស្តុបនៅក្នុងកម្មវិធី Google Maps។

ការសាកល្បងនេះ ត្រូវបានគេដឹងថា Google នឹងដាក់ឱ្យប្រើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ចំណែក iOS នោះមិនទាន់ដឹងនៅឡើយទេ។

បើទោះបីជា Google មិនបានបង្ហាញពីស្ថានភាពភ្លើងស្តុបជាក់ស្ដែងក្ដី ប៉ុន្តែបើតាមរូបភាពដែលទទួលបាន ឃើញថា កម្មវិធី Google Maps ហាក់ដូចមានរូបរាងល្អប្រសើរជាងមុខ៕