(បរទេស)៖ តារាហូលីវូដស្រីល្បីឈ្មោះ ដែលត្រូវបានគេដឹងថា ធ្លាប់សម្តែងជាតួអង្គ Santana Lopez ក្នុងកម្មវិធីទូរទស្សន៍ Fox Televison បានបាត់ខ្លួន បន្ទាប់ពីទៅលេងនៅបឹកមួយកន្លែងជាមួយកូនប្រុសអាយុ ៤ឆ្នាំ នៅតំបន់ Ventura រដ្ឋអាលីហ្វ័យញ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យមកពីនាយកដ្ឋានប៉ូលីសនៅតំបន់ Ventura បានប្រាប់អ្នកកាសែត NBCLA ថា តារាសម្តែង Naya Rivera និងកូនប្រុសរបស់នាង ឈ្មោះ Josey បានជួលទូកមួយ នៅវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។ នាយកដ្ឋាន បានទទួលដំណឹងថា កូនប្រុសរបស់តារាហូលីវូដរូបនេះ នៅលើទូកម្នាក់ឯង អំឡុងម៉ោង ៤៖៤៨ នាទី មើលទៅដូចជាងងុយដេក។
បើយោងតាមសេចក្តីរាយការណ៍ពី TMZ បានឲ្យដឹថា កូនប្រុសរបស់ Naya Rivera បានប្រាប់សមត្ថកិច្ចថា ម្តាយរបស់គេបានទៅហែលទឹកលេង ប៉ុន្តែមិនបានត្រឡប់មកទូកវិញទេ។
ក្រុមម ន្ត្រីបានប្រាប់ NBCLA ថាកូនប្រុសរបស់ Naya Rivera បានពាក់អាវសុវត្ថិភាព ខណៈនាងមិនមានទេ។
ក្រុមប៉ូលីសនៅតំបន់ Ventura រដ្ឋកាលីហ្វ័យញ៉ា កំពុងធ្វើការស្រាវជ្រាវ តាមរយៈមុជទឹក ប្រើឧទ្ធម្ភាគចក្រនិងយន្តហោះគ្មានមនុស្សបើក (Drones) ដើម្បីស្វែងរក Naya Rivera ប៉ុន្តែត្រូវបានផ្អាក នៅពេលល្ងាច ខណៈនាយកដ្ឋានប៉ូលីស ប្រកាសថា ប្រតិបត្តការស្រាវជ្រាវរក តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបន្ត នៅថ្ងៃបន្ទាប់៕