(ភ្នំពេញ)៖ ប្រជាជនមួយចំនួនធំមិនទាន់និយមពិសាទឹករ៉ែបានច្រើននៅឡើយទេ ដោយសារបញ្ហាតម្លៃថ្លៃហួសលទ្ធភាព និងមិនទម្លាប់នឹងរសជាតិរបស់ទឹករ៉ែ ហើយក៏មិនសូវបានដឹងពីគុណប្រយោជន៍របស់ទឹកប្រភេទនេះទូលំទូលាយនៅឡើយដែរ ដូច្នេះហើយបានជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូរសិលា ចេញមុខមកណែនាំនូវសារប្រយោជន៍សំខាន់ៗចំនួន ១០ ចំណុចរបស់ទឹករ៉ែធម្មជាតិនេះ។
ទឹករ៉ែ គឺជាទឹកបានមកពីធម្មជាតិក្រោមដី ដែលសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ រួមមាន ជាតិដែក ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម សម្រាប់ជួយទ្រទ្រង់សុខភាពរាងកាយ ខុសពីទឹកបរិសុទ្ធ ឬទឹកដាំធម្មតាដែលមនុស្សម្នានិយមទទួលទានជាប្រចាំថ្ងៃ។
សារប្រយោជន៍ទាំង ១០ ចំណុចរបស់ទឹករ៉ែធម្មជាតិនេះ រួមមាន៖
១៖ សម្រកទម្ងន់៖ ទឹករ៉ែគ្មានជាតិកាឡូរី និងជាតិស្ករដែលធ្វើឱ្យធាត់នោះទេ ដូច្នេះវាល្អខ្លាំងណាស់សម្រាប់ការទទួលទានជាប្រចាំ ជាពិសេសការទទួលទានវាជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ និងសូដានានា សម្រាប់ជំនួយដល់ការសម្រកទម្ងន់រំលាយជាតិខ្លាញ់។
២៖ ជំនួយឆ្អឹង៖ ទឹករ៉ែសម្បូរទៅដោយជាតិកាល់ស្យូមពីធម្មជាតិ ដែលសំខាន់សម្រាប់ជំនួយដល់កោសិកាឆ្អឹងឱ្យរឹងមាំ និងការពារជំងឺពុកឆ្អឹងផងដែរ ជាពិសេសវាថែមទាំងអាចធ្វើឱ្យក្រចក និងសរសៃសក់រឹងមាំបានល្អដូចគ្នា។ ក្រៅពីនេះ ទឹករ៉ែមានប្រយោជន៍សម្រាប់ជំនួយដល់សុខភាពទាំងមូល និងជំនួយដល់ឆ្អឹងសម្រាប់ស្ត្រីដែលដល់វ័យអស់រដូវផងដែរ។
៣៖ រក្សាសម្ពាធឈាម៖ ជាតិម៉ាញ៉េស្យូម និងកាល់ស្យូមដែលមាននៅក្នុងទឹករ៉ែអាចជួយដល់សុខភាពខួរក្បាល និងសុខភាពរាងកាយទាំងមូល ជាពិសេសសារធាតុអេឡិចត្រូលីតទាំងនេះក៏អាចជួយរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងសភាពប្រក្រតី។
សម្រាប់អ្នកដែលកើតជំងឺលើសឈាម ប្រសិនបើបានទទួលទានទឹករ៉ែជាមធ្យម ១ លីត្រក្នុងមួយថ្ងៃនឹងជួយឱ្យកម្រិតសម្ពាធឈាមធ្លាក់ចុះ។
៤៖ ការពារ និងកាត់បន្ថយជំងឺបេះដូង៖ ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលមាននៅក្នុងទឹករ៉ែត្រូវបានគេដឹងថា អាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉ូលមិនល្អពីក្នុងរាងកាយ (LDL) ថែមទាំងអាចការពារជំងឺបេះដូងមួយចំនួន ដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
៥៖ ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ក្រៅពីជាតិរ៉ែសំខាន់ៗ ទឹករ៉ែក៏មានសារធាតុស៊ុលផាត (Sulfates) ផងដែរ ដែលជួយបង្កើនអង់ស៊ីមល្អៗក្នុងរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អជាងមុន ថែមទាំងជំនួយដល់សុខភាពក្រពះ ពោះវៀនផងដែរ។ បន្ថែមលើសពីនេះ អ្នកដែលមានបញ្ហាឈឺចុកចាប់ពេលមករដូវ ការទទួលទានទឹករ៉ែក៏អាចជួយបន្ថយការឈឺចាប់បានមួយកម្រិតទៀតផង។
៦៖ ជំនួយសាច់ដុំ៖ ជាតិម៉ាញ៉េស្យូមនៅក្នុងទឹករ៉ែអាចជំនួយដល់មុខងាររបស់សាច់ដុំឱ្យដំណើការល្អជាងមុន និងធ្វើឱ្យសាច់ដុំរឹងមាំ។ បន្ថែមពីនេះ ទឹករ៉ែថែមទាំងអាចជួយបន្ធូរបន្ថយសាច់ដុំ សម្រាលការឈឺចាប់ និងរបួសសាច់ដុំផ្សេងៗបានផងដែរ ដែលវាពិតជាល្អណាស់សម្រាប់ជំនួយដល់អ្នកដែលលេងកីឡាជាប្រចាំ។
៧៖ រក្សាអេឡិចត្រូលីតក្នុងរាងកាយ៖ សារធាតុរ៉ែនៅក្នុងទឹករ៉ែ គឺជាប្រភពនៃអាឡិចត្រូលីតដែលអាចជួយរក្សាជាតិទឹកនៅក្នុងខ្លួន រួមទាំងការស្រូបយកជាតិទឹកបានល្អ ថែមទាំងការពារការខ្សោះជាតិទឹកពីក្នុងខ្លួនផងដែរ។ ទឹករ៉ែថែមទាំងអាចជំនួយដល់ការចងចាំ ការពារជំងឺវង្វេងវង្វាន់ពេលចាស់ទៅ ជំនួយដល់សុខភាពផ្លូវចិត្ត និងបំបាត់ភាពអស់កម្លាំងទៀតផង។
៨៖ កាត់បន្ថយក្រួសក្នុងតម្រងនោម៖ ការដែលទទួលទានទឹករ៉ែជាប្រចាំអាចជួយធ្វើឱ្យតម្រងនោមដំណើរការល្អ ចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗចំពោះតម្រងនោម ជាពិសេសគឺក្រួសតម្រងនោមតែម្តង។ នោះដោយសារតែជាតិកាល់ស្យូម និងម៉ាញ៉េស្យូមអាចជួយកម្ចាត់ Calcium Oxalate ដែលធ្វើឱ្យកើតមានបញ្ហាក្រួសតម្រងនោមបានយ៉ាងប្រសើរ។
៩៖ ជំនួយស្បែក៖ ទឹករ៉ែថែមទាំងមានកម្រិតជាតិស៊ីលីកា (Silaca) ខ្ពស់ ដែលត្រូវបានគេដឹងថាវាគឺជាអាថ៌កំបាំងសម្រស់ដ៏ស្រស់ស្អាតមួយប្រភេទ។ ជាតិស៊ីលីកាអាចជួយទៅបង្កើនកម្រិតខូលីជែនក្នុងរាងកាយ ដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមអុចខ្មៅ និងផ្ទៃមុខដែលខ្មៅស្រអាប់ផងដែរ។ លើសពីនេះ ការទទួលទានទឹករ៉ែជាប្រចាំ ថែមទាំងជំនួយឱ្យស្បែកមានសុខភាពល្អ មានសំណើម មានភាពស្រស់ថ្លា ទន់ និងភ្លឺរលោងស្រស់ស្អាតទៀតផង។
១០៖ កាត់បន្ថយជាតិអាស៊ីត៖ ការទទួលទានទឹករ៉ែជួយធ្វើឱ្យជាតិអាល់កាឡាំងកម្រិត pH និងកម្រិតជាតិអាស៊ីតក្នុងឈាមមានតុល្យភាពខុសពីទឹកម៉ាស៊ីន ដែលអ្នកទទួលទាន។ ទឹកម៉ាស៊ីនមានជាតិរ៉ែទាប និងជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យអ្នកឡើងជាតិអាស៊ីត ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៅវិញ ដូច្នេះទឹករ៉ែពិតជាពិសេសសម្រាប់អ្នកដែលមានជំងឺឡើងជាតិអាស៊ីត៕
ដើម្បីរួមចំណែកក្នុងការផ្តល់ជូនលោកអ្នកជាមួយគុណប្រយោជន៍សំខាន់ៗទៅដល់អតិថិជន អូរសិលា បានលេចជារូបរាងឡើងនៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃសម្យរម្យដែលអាចឱ្យប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទិញយកទៅទទួលទានបាន។
* ស្រឡាញ់សុខភាព កុំភ្លេចទឹករ៉ែធម្មជាតិអូរសិលា
* អូរសិលា ជាទឹកដែលមាន pH ដល់ទៅ ៨.៥
* អូរសិលា ជាផលិតផលក្នុងស្រុកដែលមានគុណភាព និងអនាម័យខ្ពស់ ពិសេសគឺមានការទទួលស្គាល់ស្តង់ដាសុវត្តិភាពម្ហូបអាហារពិភពលោកពីវិទ្យាស្ថានជាតិស្តង់ដាកម្ពុជា៕