(កូឡាឡាំពួរ)៖ តាមការចេញផ្សាយដោយគេហទំព័រ AFC នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ នេះបានឲ្យដឹងថា សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី Asian Football Confederation (AFC) បានប្រកាសពីការរៀចំឡើងវិញរួចហើយនៃកាលបរិច្ឆេទថ្មី សម្រាប់ការប្រកួតបញ្ចប់ពានរង្វាន់កម្រិត Champions League និងបាល់ទាត់ហ្វូតសាលក្នុងឆ្នាំនេះ ក្រោយខកខានមួយរយៈពេលកន្លងមក ដោយសារវិបត្តិ COVID-19។
ក្រោយពីបានពិភាក្សាជាមួយសមាគមនៃសមាជិក Member Associations (MA) ជុំវិញការស្វែងរកពេលវេលាសម្រាប់បញ្ចប់ការប្រកួតប្រជែងពានរង្វាន់កម្រិតអាស៊ី និងបាល់ទាត់ហ្វូតសាល (Futsal) ដែលនឹងចាប់ផ្តើមឡើងវិញចាប់ពីខែសីហា ឆ្នាំ២០២០ តទៅដោយរួមមាន៖
១៖ AFC U-19 Championship Uzbekistan ចាប់ពីថ្ងៃទី១៤-៣១ ខែតុលា
២៖ AFC Futsal Championship Turkmenistan ចាប់ថ្ងៃទី៤-១៥ ខែវិច្ឆិកា
៣៖ AFC U-16 Championship Bahrain ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ
៤៖ AFC Futsal Club Champioship United Arab Emirates ចាប់ពីថ្ងៃទី២-១៣ ខែធ្នូ
៥៖ AFC Cup 2020 ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ
៦៖ AFC Champions League 2020 ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី៥ ខែធ្នូ៕