(ក្រុងឡុងដ៍)៖ តាមរយ:ជ័យជំនះ ៣-០ របស់ក្រុមបិសាចក្រហម Manchester United ទៅលើក្រុម Aston Villa បានផ្តល់ឲ្យពួកគេនូវបំបែកកំណត់ត្រាឈ្នះ ៤ប្រកួតជាប់គ្នានៅ Premier League និងចាប់ពី ៣គ្រាប់ឡេីងទៅផងដែរ។

អ្នកចាត់ការទូទៅ Ole Gunnar Solskjaer បានដឹកនាំឈ្នះ ៣-០ នៅឯកីឡដ្ឋាន Villa Park ខណៈដែលពួកគេបានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលទទួលបានជ័យជម្នះ ៤លើកជាប់ៗគ្នា និងចាប់ពី ៣គ្រាប់ ឬច្រើនជាងនេះ។

កំណត់ត្រាមួយទៀតផងដែរធ្វេីឲ្យបិសាចក្រហមបានក្លាយជាក្រុមដំបូងគេក្នុងការប្រកួតដើម្បីផ្តួលគូប្រជែងទាំងក្នុង និងក្រៅដីនៅអង់គ្លេស។

នេះជាការប្រកួតទី៦ នៅ Premier League ក្រោយវិលមកវិញ បន្ទាប់ពីត្រូវសម្រាកមួយរយ:ដោយសារវិបត្តិកូវីដ-១៩។

កីឡាករ Bruno Fernandes បានស៊ុតបាល់ប៉េណាល់ទីយ៉ាងចម្រូងចម្រាស ដើម្បីធ្វើជួយបិសាចក្រហមធ្វើដំណើរទៅកាន់តំណែងលេខ៥ ក្នុងតារាងដោយចាញ់ Chelsea ២ពិន្ទុ និងក្រុមលេខ៤ Leicester City តែ១ពិន្ទុ ក្នុងកៅអី UEFA Champions League រដូវកាលក្រោយ។

ក្នុងប្រកួតនោះដែរ កីឡាករវ័យក្មេង Mason Greenwood និង Paul Pogba ក៏រកបានម្នាក់១គ្រាប់ដូចគ្នាផងដែរ ក្នុងចំណោម ៤ប្រកួតដែលនៅសល់ មុនបិទរដូវកាលនេះ៕