(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុនៃពានលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៧ នឹងឈានចូលមកដល់នាចុងសប្តាហ៍នេះ រវាងក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ប៉ះក្រុមភ្ញៀវអាស៊ីអឺរ៉ុប យូណាយធីត នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា នាកីឡដ្ឋានខេត្តស្វាយរៀង តែម្តងនៅម៉ោង ១៨៖០០នាទីល្ងាច។
អ្វីដែលសំខាន់ផងនោះ កាលពីសប្តាហ៍ទី៦ ស្វាយរៀងបានយកឈ្នះក្រុមយុវជនបាទី ក្នុងលទ្ធផល ១០-០ នៃទឹកដីកីឡដ្ឋានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីនាថ្ងៃសៅរ៍ ទី៤ ខែកកដ្កាកន្លងទៅ។ ក្រុមព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ការប្រកួត ៥សប្តាហ៍កន្លងមកនេះ ឈ្នះ ៥ដង និងស្មើ ១ដង មិនដែលចាញ់សោះ និងបានឈរនៅកំពូលតារាងលេខ១ មាន១៦ពិន្ទុ។
ចំណែកឯអាស៊ីអឺរ៉ុប កាលពីសប្តាហ៍ទី៦ បានយកឈ្នះក្រុមក្រុមយុវជនបាទី ក្នុងលទ្ធផល ៤-០។ អាស៊ីអឺរ៉ុប ឆ្លងកាត់ការប្រកួត ៥សប្តាហ៍កន្លងមកនេះ ឈ្នះ ២ដង ស្មើ ១ដង និងចាញ់ ២ដង ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ៧ពិន្ទុ៕