(ពិភពលោក)៖ យើងដឹងហើយថាផែនដីមូល ហើយមានប៉ូលពីរខាងជើង និងខាងត្បូង ខណៈអ្នកវិទ្យាសាស្ត្របានគណនាអំពីទំហំផ្ទៃ និងអង្កត់ផ្ចិតរបស់ផែនដីឃើញថា ផែនដីរបស់យើងមានទំហំ ៥១០លានគីឡូម៉ែត្រក្រឡា និងមានអង្កត់ផ្ចិត ៦,៣៧១ គីឡូម៉ែត្រ។
ប្រសិនបើគណនាមួយជុំតាមបណ្ដោយខ្សែអេក្វាទ័ររបស់ផែនដី គឺមានប្រវែង៤០,០៧៦គីឡូម៉ែត្រ ចំណែកឯមួយជុំខ្សែបណ្តោយកាត់ប៉ូលទាំងពីរ គឺមានប្រវែង៤០,០០៧គីឡូម៉ែត្រ។
ក្នុងចំណោមផ្ទៃផែនដីនេះ ផ្ទៃដីផុសពីទឹកសមុទ្រមាន ១៤៩,៤០០,០០០គីឡូម៉ែត្រក្រឡា ស្មើនឹង២៩ភាគរយនៃផែនដីសរុប និងមានផ្ទៃសមុទ្រមាន ៣៦០,៧០០,០០០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧១ភាគរយនៃផែនដីសរុប៕