(ភ្នំពេញ)៖ អ្នកនាង សិទ្ធី នីការ តារាសម្តែងរូបស្រស់ ថ្មីៗនេះហាក់មានសម្រស់កាន់តែស្រស់ស្អាតប្លែកជាងមុន បន្ទាប់ពីទើបតែសំរាលបុត្ររួច ដែលជាដំណក់ឈាមរួមគ្នា ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ខណៈដែលងាកមកវិស័យសិល្បៈវិញ តារាស្រីរូបនេះក៏កំពុងឡើងកូដ មានប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។

ស្រីស្អាត សិទ្ធី នីការ នាពេលនេះត្រូវបានគេសង្កេតឃើញថា ចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈវិញ ហើយក៏ទទួលបានទីផ្សារខ្ពស់។ ជាក់ស្តែងស្រីស្អាតរូបនេះ ទើបតែក្តាប់បានតំណែងជាតួ ឯកស្រីក្នុងរឿង «ពណ៌ជីវិត» ជារឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដោយក្នុងរឿងភាគនេះ សិទ្ធី នីការ ត្រូវបាន សម្តែងរួមគ្នាជាមួយនឹងលោក ខាត់ វ៉ៃហាំង ដែលជាតារាឈានមុខប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិនតែម្តង។

បើនិយាយពីរូបសម្រស់របស់តារាសម្តែងស្រី សិទ្ធី នីការ នេះវិញ គឺស្រស់ស្អាតមិនចាញ់កាលពីពេល ដែលអ្នកនាងមិនទាន់មានបុត្រនោះទេ ដោយសារតែអ្នកនាងយកចិត្តទុកដាក់ ជាមួយនឹងការថែរក្សារូបសម្រស់យ៉ាងខ្លាំង ដោយអ្នកនាងតែងតែទៅទទួលសេវាថែរក្សាសម្រស់ពី NC Cosmetic & Spa ដែលមាន ឯកទេសទៅលើការថែរក្សាស្បែក និងព្យាបាលមុខមុនជាំ ក្រហមជាដើម។

NC Cosmetic & Spa បានឲ្យដឹងថា អ្នកនាង សិទ្ធី នីការ តែងតែមកទទួលសេវាកម្មម៉ាស្សា បញ្ចូលវីតាមីនមុខ ម៉ាស៊ីន I cool plus+ DNA matrix ជាមួយសេវាកម្មស្ប៉ាខ្លួន Super VIP milky spa ដែលធ្វើឲ្យស្បែកសស្អាតភ្លឺម៉ត់រលោង នឹងក្មេងជាងវ័យ។

ហាងថែរក្សាសម្រស់ NC Cosmetic & Spa បានបើកដំណើរការអស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយ ដោយមានឯកទេសទៅលើ ឯកទេស ទៅលើការថែរក្សាស្បែក, សម្រកទម្ងន់ និងព្យាបាលមុខមុន ជាំ ក្រហម គ្រប់ប្រភេទ មានផលិតផលបំប៉នជួយឲ្យស្បែកសរ ក្នុងរយៈពេលខ្លីហើយមានសុវត្ថិភាពខ្ពស់ ដោយមានលិខិតអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម និង ក្រសួងសុខាភិបាលត្រឹមត្រូវ រួមទាំងសេវាកម្ម កែលំអរសម្ផស់ឲ្យកាន់តែមានភាពទាក់ទាញដូចជា Botox, Filler, MesoFat Mesowhite ជាដើម ដែលមានទីតាំងស្ថិតនៅលើផ្លូវ១១៨ កែងផ្លូវ៥១ ក្រោយមន្ទីពេទ្យអង្គដួង។

គួរឲ្យដឹងដែរថា តារាសម្ដែង សិទ្ធី នីកា ជាក្មួយស្រីរបស់តារាសម្ដែង ព្រំ រដ្ឋា ហើយនាងធ្លាប់លេចមុខតាមបទចម្រៀង Original Songs និងស្ពតពាណិជ្ជកម្ម រួមទាំងរឿងភាគមួយចំនួនទៀត ដែលគេសរសើរថា នាងមានរូបសម្រស់គួរឲ្យទាក់ទាញទៀត ទើបធ្វើឲ្យប្រុសៗទាំងឡាយជ្រួលជ្រើមតាមសុំស្នេហ៍។ យ៉ាងណាមិញ គេនៅតែមិនទាន់ដឹងដំណឹងនោះទេថា តារាសម្ដែង សិទ្ធី នីកា និងមានគម្រោងដឹកដៃគូស្នេហ៍ ដែលជាសែស្រឡាយរាជវង្ស ចូលរោងការនៅពេលណាឡើយ ក្រោយសម្រាលបានកូនប្រុសម្នាក់ ជាដំណក់ឈាមរួមគ្នា៕