(តូក្យូ)៖ ដោយសារតែការរីករាលដាលនៃវីរ៉ុសឆ្លង COVID-19, ក្រុមកីឡាបេស្បល (Baseball) Fukuoka SoftBank Hawks របស់ជប៉ុន បានស្វែងរកអ្នកជំនួស នូវអ្វីដែលជាធម្មតាមានការស្រែកអបអរសាទរពីក្រុមអ្នកគាំទ្រ ដូច្នេះពួកគេបានដាក់នូវមនុស្សយន្តរាំច្រៀងជំនួសវិញ, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។

មនុស្សយន្តជាង២០គ្រឿង បានរាំតាមចង្វាក់ភ្លេង ទៅតាមបទចម្រៀង។

គួរបញ្ជាក់ថា ជប៉ុន មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន២០,៧១៩ករណី ក្នុងនោះ៩៨២ករណីបានស្លាប់៕