(ម៉ូនិច)៖ តាមប្រភពព័ត៌មានពី Xinhua បានចេញផ្សាយនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ថា សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល២០២០-២០២១ នឹងត្រូវចាប់ផ្តើមនៅអំឡុងខែកញ្ញា និងបញ្ចប់ទៅវិញនៅខែឧសភា ក្នុងការសម្រាករយៈពេលខ្លីក្រោយបញ្ចប់លីគរដូវកាល២០១៩-២០២០នេះរួចទៅ។

បើតាមការចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានចេញឲ្យដឹងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថា សម្រាប់កាលបរិច្ឆេទប្រកួតលីគកំពូល Bundesliga រដូវកាលក្រោយនឹងចាប់ផ្តើមការប្រកួតនៅរដូវកាល២០២០-២០២១ នៅអំឡុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ក្នុងការប្រកួតដំបូងនៃពានរង្វាន់ German Cup ដែលជាពានលំដាប់ទី២ នោះនឹងធ្វើឡើងនាថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ខណៈការសម្រាកក្នុងរដូវត្រជាក់មានរយៈពេលខ្លីជាងឆ្នាំ២០២០ ដោយចាប់ផ្តេីមការប្រកួតឡេីងវិញនៅថ្ងៃទី១៣ ខែធ្នូ ក្នុងការប្រកួត German Cup និងការប្រកួតលីគ Bundesliga ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ លឿនជាង ២សប្តាហ៍បេីប្រៀបទៅនឹងរដូវកាលមុនៗ៕