(ភ្នំពេញ)៖ ទោះបីវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុន ឃ្យូហ្វេប (ខេមបូឌា) អិមផត អិចផត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារសាច់ស្រស់ មានដូចជា៖ សាច់ចៀម សាច់គោ ត្រីសាល់ម៉ុន អយស្ទ័រ ប៉ាវហ៊ឺ និងមានសាច់ផ្សេងៗជាច្រើនមុខសុទ្ធសឹងតែអាហារស្រស់ៗ នាំចូលពីប្រទេសអូស្ត្រាលី និងមានវិញ្ញាបនបត្របញ្ជាក់ពីសុខភាព បានបើកសម្ភោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការ នៅទីក្រុងភ្នំពេញ។
ពិធីបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ។
តាមការបញ្ជាក់របស់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ឃ្យូហ្វេប បានឱ្យដឹងថា ការនាំចូលប្រភេទសាច់ស្រស់ៗ ដែលមានវិញ្ញបនបត្របញ្ជាក់ពីសុខភាព គឺដោយសារតែការមើលឃើញថា នៅលើទីផ្សារការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសការគិតគូរទៅលើសុខភាព អ្នកបរិភោគ។ លើសពីនេះផងដែរ សម្រាប់អ្នកដែលចង់ទិញ អាចទៅមើលទីតាំងផ្ទាល់ នៅកែងកាច់ជ្រុងកាំកូស៊ីធី រាជធានីភ្នំពេញ។
ស្រមាប់ការកុម្ម៉ង់ទិញ ក្រុមហ៊ុនមានផ្តល់សេវាដឹកជញ្ជូនដល់គេហដ្ឋាន ដោយគ្រាន់តែទំនាក់ទំនង៖ ០១៧ ៣២២ ២៣៣/ ០៩៦ ៦៨ ៦៨ ៩១១ ឬ Facebook: QFAP-ទំនិញអូស្ត្រាលី៕