(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៧ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២០ របស់ក្រុមទាំង១២ នោះរួមមាន៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖

១៖ អង្គរថាយហ្គឺរ ២-០ យុវជនបាទី U18
២៖ កងយោធពលខេមរភូមិន្ទ ៣-១ នគរបាលជាតិ
៣៖ ព្រះខ័នរាជស្វាយរៀង ៧-២ អាស៊ីអឺរ៉ុប យូណាយធីត។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ ១-៤ បឹងកេត
២៖ វិសាខា ៤-០ អគ្គិសនីកម្ពុជា
៣៖ ណាហ្គាវើល ១-១ ភ្នំពេញក្រោន។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៧ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាងលេខ១ ដដែល និងមាន ១៩ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្នុងលទ្ធផល ៧-២ កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ក្នុងទឹកដីរបស់ខ្លួន៕