(ម៉ាឌ្រីដ)៖ ក្រុមកំពូលតារាង Real Madrid បានផ្លាស់ប្តូរទៅឈ្នះពាន LaLiga តែម្តងបន្ទាប់ពីបានរួចផុតពីការភ័យខ្លាចប្រឆាំងនឹងម្ចាស់ផ្ទះ Granada ក្នុងសប្តាហ៍ទី៣៦ ជើងទី២ នាយប់មិញនេះ។

ខ្សែការពារបារាំង Ferland Mendy បានរកគ្រាប់បាល់បញ្ចូលទីត្រឹមចាប់ផ្តើមលេងបាន១០នាទី មុនពេលកីឡាករ Karim Benzema ក៏បានគ្រាប់ទី២ នៅ៦នាទីបន្ទាប់ ក៏ប៉ុន្តែ Real ត្រូវបង្ខំចិត្តស៊ូទ្រាំតង់ទី២ ដោយបុកពោះ បន្ទាប់ពី Darwin Machis បានបាញ់ចំជើងរបស់ Thibaut Courtois ចូលទីសម្រាប់គ្រាប់វាយបករហូតដល់ចប់ការ ប្រកួតពេញម៉ោង៩០នាទី។

តែយ៉ាងណាក្រុមរបស់លោក Zinedine Zidane មាន ៤ពិន្ទុដាច់ពីគូប្រជែងរបស់ខ្លួនគឺ FC Barcelona ដែលនៅសល់ ២ប្រកួតទៀតដូចគ្នាមុនបិទរដូវកាលនេះ។

យោងតាមកំណត់ត្រាដ៏ល្អរបស់ក្រុម Real លើក្រុម Barca ក្រុមអធិរាជស Real ត្រូវការ២ពិន្ទុពីការប្រកួត ២លើកចុងក្រោយរបស់ពួកគេនៅក្នុងផ្ទះទល់នឹងក្រុមលេខ៥ Villarreal នារាត្រីថ្ងៃព្រហស្បតិ៍និងនៅផ្ទះ Leganes ដែលត្រូវបានកាត់ចេញពី LaLiga នៅថ្ងៃអាទិត្យ។

Real Madrid ទទួលបានជ័យជម្នះជាលើកទី៩ ជាប់ៗគ្នា ចាប់តាំងពីព្រឹត្តិការណ៍ LaLiga បានបន្តចាប់ផ្តើមឡើងវិញនៅខែមិថុនា។ ទន្ទឹមគ្នានេះ លោក Zidane បាននិយាយយ៉ាងខ្លីថា យើងត្រូវតែរីករាយ និងសម្រាកសម្រាប់ថ្ងៃព្រហស្បតិ៍ ប្រសិនបើអាចយកឈ្នះ Villarreal ក្នុងដីដើម្បីលើកពានតែម្តង៕